ក្លិបអ្នកយកព័ត៍មានអន្តរជាតិនៅថៃរៀបចំការពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត
នាយប់ថ្ងៃទី ២២ សីហា ក្លិបអ្នកយកព័ត៍មានអន្តរជាតិ នៅថៃ (FCCT) បានរៀបចំ ការពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត ជាមួយការចូលរួមរបស់តំណាងនៃបណ្ដាប្រទេស វៀតណាម ហ្វីលីពីន និងថៃ។ ជំនួបពិភាក្សានេះមានការចូលរួមរបស់អ្នកយកព័ត៍មាន
ចំនួន ១០០នាក់ របស់បណ្ដាទីភ្នាក់ងារសារព័ត៍មានអន្តរជាតិ និងរបស់ថៃ។ នៅទីនេះ
បណ្ឌិត Nguyen Thi Lan Anh នាយករងមជ្ឈមណ្ឌលស្រាវជ្រាវអំពីសមុទ្រខាងកើតរបស់
សភាបណ្ឌិតកិច្ចការបរទេសវៀតណាម បានអះអាងនូវគោលជំហរ ទស្សនះត្រឹមត្រូវរបស់ វៀតណាមអំពីបញ្ហាអធិបតេយ្យភាព ក៏ដូចជាការដោះស្រាយជំលោះនៅសមុទ្រខាងកើត។ លោកស្រីក៏សង្កត់ធ្ងន់ថា៖ ភាគីទាក់ទិននានា ត្រូវបំភ្លឺអំពីអធិបតេយ្យភាពរបស់ខ្លួននៅ សមុទ្រខាងកើត។លោកស្រីក៏ ផ្អែកទៅលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ពិសេសគឺ អនុសញ្ញា អង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ( UNCLOS)។ ទន្ទឹមនឹងនោះបណ្ដាភាគី ក៏ត្រូវការដោះស្រាយ ចរចារដោយសន្តិវិធីអំពីបណ្ដាការប្រជែងដណ្ដើមនៅសមុទ្រខាង
កើត ផ្អែកទៅលើស្មារតីស្ថាបនា និងសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់។
លោក Henry Bensurto ប្រធានគណះកម្មាធិការអំពីសមុទ្រ និងមហាសាគរនៃក្រសួងការ
បរទេស ហ្វីលីពីន ក៏បានចែករំលែកជាមួយទស្សនះរបស់វៀតណាមអំពីបញ្ហាសហប្រតិ បត្តិការ ដោះស្រាយជំលោះនៅសមុទ្រខាងកើតប្រកបដោយសន្តិភាព៕
|
ក្លិបអ្នកយកព័ត៍មានអន្តរជាតិនៅថៃរៀបចំការពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត(http://baoapbac.vn/) |