កូវីដ-១៩៖ លោកនាយករដ្ឋមន្រ្តីតម្រូវឲ្យជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានតាមដានស្លាកស្នាមលើទ្រង់ទ្រាយធំនៅទីក្រុង Da Nang

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែកក្កដា ខុទ្ទការល័យរដ្ឋាភិបាល បានចេញឯកសារប្រញ៉ាប់ ជូនដល់គណៈកម្មាធិការប្រជាជនទីក្រុង Da Nang, ក្រសួងព័ត៌មាននិងទូរគមនាគមន៍ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងក្រសួងសុខា ភិបាល ដោយជំរុញការអនុវត្តការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ 
កូវីដ-១៩៖ លោកនាយករដ្ឋមន្រ្តីតម្រូវឲ្យជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានតាមដានស្លាកស្នាមលើទ្រង់ទ្រាយធំនៅទីក្រុង Da Nang - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅថ្ងៃទី ២៦ ខែកក្កដា  ២០២០ (រូបថត៖ VGP)

ឯកសារនេះបានបញ្ជាក់ថា ដើម្បីគ្រប់គ្រងយ៉ាងល្អនូវជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុង Da Nang  នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យគណៈកម្មាធិការប្រជាជន Da Nang ចាត់ចែងការអនុវត្តយ៉ាងរហ័សនិងយ៉ាងម៉ត់ចត់ តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ នាថ្ងៃទី ២៥ ខែកក្កដាកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដឹកនាំនិងជួយឧបត្ថម្ភទីក្រុង Da Nang ក្នុងការជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានតាមដានស្លាកស្នាមទ្រង់ទ្រាយធំនៅទីក្រុង Da Nang ជាពិសេស ករណីមានហានិភ័យឆ្លងជំងឺរួមទាំងភ្ញៀវទេសចរផង។ ទន្ទឹមជាមួយគ្នានោះ ក្រសួងសុខាភិ បាលបញ្ជាណែនាំនិងជួយទីក្រុង Da Nang ក្នុងការពង្រឹងសមត្ថភាពធ្វើតេស្ត ព្យាបាលជំងឺ តាមដានជំងឺរាតត្បាត ជាពិសេសតាមមុខសញ្ញា និងតំបន់ដែលមានហានិភ័យឆ្លងខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ