|
រូបភាពគួរឲ្យចាប់អារម្មណ៍នៃពិធីបើក SEA Games ២៨ដែលកំពុងប្រព្រឹត្តទៅនៅសឹង្ហបុរី (រូបថត៖VOV) |
(VOVworld) - ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមទើបនឹងបានប្រកាសអំពីសេចក្ដី សន្និដ្ឋានរបស់នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung នៅសម័យប្រជុំអំពីការងារ
ទទួលរៀបចំមហាស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី៣១(SEA Games ៣១) នាឆ្នាំ
២០២១នៅវៀតណាម។តាមនោះ ការទទួលរៀបចំ SEA Games ៣១ ជាការទទួល
ខុសត្រូវរបស់វៀតណាមក្នុងសហគមន៍បណ្ដាប្រទេសនៅតំបន់ ព្រមទាំងរួមចំណែក
ផ្សព្វផ្សាយរូបភាពរបស់ប្រទេសជាតិ ជំរុញវិញ្ញាសារកីឡាមានស្នាដៃខ្ពស់ផងដែរ។
លោក Nguyen Tan Dung បានបញ្ជាណែនាំឲ្យក្រសួងវប្បធម៌ កីឡានិងទេសចរណ៍
ធ្វើអធិបតី សហការជាមួយស្ថាប័នទាក់ទិននានាដើម្បីកសាងគំរោង ការណ៍រៀប
ចំ SEA Games ៣១នៅវៀតណាមប្រកបដោយប្រសិទ្ធភាព៕