កាសែតមហាសាមគ្គីភាព (Dai Doan Ket) អេលិចត្រូនិកបានបង្ហាញមុខ
|
កាសែតមហាសាមគ្គីភាព (Dai Doan Ket) អេលិចត្រូនិកបានបង្ហាញមុខ (VNP) |
Vovworld-នាថ្ងៃទី១៨មិថុនានៅក្រុងហាណូយ កាសែតមហាសាមគ្គីភាព
(Dai Doan Ket) ស្ថាប័នមជ្ឈឹមនៃរណសិរ្សមាតុផូមិវៀតណាមបានបង្ហាញមុខ
កាសែតមហាសាមគ្គីភាពអេលិចត្រូនិក (www.daidoanket.vn)។ កាសែតមហា
សាមគ្គីភាពមានអាយុ៧៣ឆ្នាំជាកាសែតមួយក្នុងចំណោមកាសែតបានបង្កើតមុន
បង្អស់នៅវៀតណាម មុននេះជាកាសែតសង្គ្រោះជាតិ (Cuu Quoc)។ ថ្លែងមតិនៅ
ទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុផូមិវៀតណាមលោក Nguyen
Thien Nhan បានអះអាងថា៖
“ការបង្កើតនៃកាសែតអេលិចត្រូនិកមហាសាមគ្គីភាពគឺបន្តប្រពៃណីនៃ
កាសែតមហាសាមគ្គីភាពនិងរាល់សមិទ្ធផលនៃរយៈពេល៨ឆ្នាំដំណើការទំព័រ
អេលិចត្រូនិកកាសែតមហាសាមគ្គីភាព។ ការបង្កើតកាសែតអេលិចត្រូនិកជា
ឱកាសថ្មីដើម្បីអនុវត្តសមត្ថកិច្ចជាសម្លេងរបស់ស្ថាប័នមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាម ទន្ទឹមនឹងនោះជាស្ពានតភ្ជាប់រវាងប្រជាជនជាមួយបក្សនិងរដ្ឋ៕”