ខេត្ត Long An ដាក់ឲ្យដំណើរការប្រព័ន្ធផ្ដល់ព័ត៌មានមូលដ្ឋាននៅតាមច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep

(VOVWORLD) - ប្រព័ន្ធផ្ដល់ព័ត៌មានមូលដ្ឋានក៏ផ្សព្វផ្សាយអំពីការគ្រប់គ្រងព្រំដែនការបោះបង្គោលព្រំដែនពិតព័ត៌មានស្តីពីកិច្ចការបរទេស កិច្ចសហប្រតិបត្តិការមិត្តភាព ការផ្លាស់ប្តូរវប្បធម៌ ការលើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្មទេសចរណ៍ រវាងវៀតណាមនិងកម្ពុជាផងដែរ
ខេត្ត Long An ដាក់ឲ្យដំណើរការប្រព័ន្ធផ្ដល់ព័ត៌មានមូលដ្ឋាននៅតាមច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep - ảnh 1ថ្នាក់ដឹកនាំខេត្តនិងមូលដ្ឋានទៅទស្សនាប្រព័ន្ធផ្ដល់ព័ត៌មានមូលដ្ឋាននៅតាមច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep (រូបថត៖ សាសែត Long An)

គណៈកម្មាធិការប្រជាជនខេត្ត Long An នៅថ្ងៃទី ៦ ខែមិនា បានរៀបចំពិធីសម្ពោធនិងដាក់ឱ្យដំណើរការនូវ ប្រព័ន្ធផ្ដល់ព័ត៌មានមូលដ្ឋាននៅតាមច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep ដើម្បីអនុវត្តមុខងារឃោសនាតាមរយៈកញ្ចក់ LED ចំនួន ២ ដើម្បីងផ្សព្វផ្សាយជាបន្ទាន់ដល់សហគមន៍ប្រជាជន ភ្ញៀវទេសចរអន្តរជាតិ អំពីព័ត៌មានបម្រើភារកិច្ចនយោបាយ ណែនាំតម្លៃវប្បធម៌ បម្រើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ និងតំបន់មូលដ្ឋាន ផ្ដល់ត៌មានស្តីពីគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ជាដើម។ ប្រព័ន្ធផ្ដល់ព័ត៌មានមូលដ្ឋានក៏ផ្សព្វផ្សាយអំពីការគ្រប់គ្រងព្រំដែនការបោះបង្គោលព្រំដែនពិតព័ត៌មានស្តីពីកិច្ចការបរទេស កិច្ចសហប្រតិបត្តិការមិត្តភាព ការផ្លាស់ប្តូរវប្បធម៌ ការលើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្មទេសចរណ៍ រវាងវៀតណាមនិងកម្ពុជាផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ