ខេត្ត Quang Ninh នឹងអនុវត្តកិច្ចសន្យាក្លាយទៅជាប៉ូលកំណើតមួយរបស់ វៀតណាមដើម្បីទាក់ទាញការវិនិយោគ
(VOVWORLD) - នាយប់ថ្ងៃទី១៣ខែកញ្ញា នៅទីក្រុង Ha Long ថ្នាក់ដឹកនាំខេត្ត Quang Ninh បានជួបសំដែងការគួរសម និងរៀបចំពិធីជប់លៀងចំពោះតំណាងទាំងអស់ដែល បានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកអាស៊ាន ឆ្នាំ២០១៨ (WEF ASEAN 2018) ។
ប្រធានគណៈកម្មាធីការប្រជាជនខេត្ត Quang Ninh លោក Nguyen Duc Long |
ប្រធានប្រតិបត្តិការ WEF លោក Borge Brende បានអញ្ជើញចូលរួមពិធីនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ខេត្ត Quang Ninh។ នៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធីការប្រជាជនខេត្ត Quang Ninh លោក Nguyen Duc Long បានឲ្យដឹងថា ខេត្ត Quang Ninh កំពុងបន្តទាក់ ទាញវិនិយោគិនក្នុងនិងក្រៅ ប្រទេស ដោយមានគោលបំណងចង់ឲ្យវិនិយោគិន ដែលចូលរួម WEF ASEAN 2018 លើកនេះនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ខេត្ត Quang Ninh។ ខេត្ត Quang Ninh ធានាផ្តោតសំខាន់ទៅលើការ ជួយឧបត្ថម្ភល្អបំផុតសំរាប់ វិនិយោគិន។ ម្យ៉ាងទៀតខេត្ត ខេត្ត Quang Ninh កំពុងពង្រីកសក្តានុភាព និងឧត្តមភាពនានាជាពិសេសគឺអភិរក្សនិងពង្រីក តម្លៃបេតិកភ័ណ្ឌធម្មជាតិពិភពលោក ដូចជា ឈូងសមុទ្រ Ha Long។ លោក Nguyen Duc Long ក៏សង្កត់ធ្ងន់ថា តាមរយៈសន្និសីទនេះ ខេត្ត Quang Ninh នឹងអនុវត្តរាល់កិច្ចសន្យារបស់រដ្ឋាភិបាលវៀតណាម ដើម្បីក្លាយទៅជាប៉ូល កំណើនមួយរបស់វៀតណាម និងទាក់ទាញវិនិយោគិនផងដែរ៕