ខែមនុស្សធម៌ឆ្នាំ ២០២៤៖ ចលនាប្រភពធនធានជួយ​ឧបត្ថម្ភ​មុខសញ្ញា​ដែលមានស្ថានភាពលំបាក

(VOVWORLD) - ខែមនុស្សធម៌ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដើម្បីរួមចំណែក កសាងសហគមន៍មេត្តាធម៌។
ចែកអំណោយដល់គ្រួសារដែលមានស្ថានភាពលំបាកនៅស្រុក Phung Hiep (Hau Giang)។ រូបថត៖ nhandan.vn

នាព្រឹកថ្ងៃទី៤ ឧសភា សមាគមកាកបាទក្រហមខេត្ត Hau Giang បានសហការជាមួយសហភាពពលករខេត្ត និងគណៈកម្មាធិការប្រជាជនស្រុក Phung Hiep បានរៀបចំពិធីបំផុសខែមនុស្សធម៌ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - ការផ្តល់ និងទទួលសេចក្តីស្រឡាញ់” និងរំលឹកខួបទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។ ខែមនុស្សធម៌ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដើម្បីរួមចំណែក កសាងសហគមន៍មេត្តាធម៌។  ក្នុងឱកាសនេះ អង្គភាពអាជីវកម្ម និងសប្បុរសជនបានបរិច្ចាកថវិកាជាង ២,៥ពាន់លានដុង (ជិត ១០ម៉ឺនដុល្លារអាមេរិក) សម្រាប់ការងារសន្តិសុខសង្គមរបស់ខេត្ត។

មុននេះ កាលពីម្សិលមិញ (ថ្ងៃទី ៣ ឧសភា) នៅឃុំ Thong Thu ស្រុក Que Phong សមាគមកាកបាទក្រហមខេត្ត Nghe An បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Que Phong រៀបចំពិធីបំផុស “ខែមនុស្សធម៌” ឆ្នាំ ២០២៤ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ