គ្រោះថ្នាក់ក្រឡាប់កប៉ាល់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖ មនុស្សរាប់សិបនាក់បាត់ខ្លួន

(VOVWORLD) -កប៉ាល់មួយគ្រឿងបានដឹកអ្នកដំណើរប្រមាណ ១០០ នាក់  ដែលកំពុងធ្វើដំណើរពីទៅកាន់កោះ Idjwi បានបុកនឹងដុំថ្មដ៏ធំមួយ ហើយបណ្ដាលឲ្យត្រូវក្រឡាប់នៅលើទន្លេ Kivu នៅជិតទីក្រុង Bakavu  ប៉ែកខាងកើតនៃប្រទេសនេះ។ 
គ្រោះថ្នាក់ក្រឡាប់កប៉ាល់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖ មនុស្សរាប់សិបនាក់បាត់ខ្លួន - ảnh 1កប៉ាល់លិចនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (រូបថតឯកសារ៖ AFP / VNA)

នាថ្ងៃទី ១០ ខែសីហា មជ្ឈដ្ឋានមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានជូនដំណឹងថា មានមនុស្សជាង ២០ នាក់បានបាត់ខ្លួន ហើយអាចរងគ្រោះថ្នាក់លង់ទឹក បន្ទាប់ពីកប៉ាល់មួយគ្រឿងបានក្រឡាប់លិចនៅលើទន្លេ Kivu នៃប្រទេសនេះ។ ជាក់ស្ដែង កប៉ាល់មួយគ្រឿងបានដឹកអ្នកដំណើរប្រមាណ ១០០ នាក់  ដែលកំពុងធ្វើដំណើរពីទៅកាន់កោះ Idjwi បានបុកនឹងដុំថ្មដ៏ធំមួយ ហើយបណ្ដាលឲ្យត្រូវក្រឡាប់នៅលើទន្លេ Kivu នៅជិតទីក្រុង Bakavu  ប៉ែកខាងកើតនៃប្រទេសនេះ។ អជ្ញាធរមូលដ្ឋាន កុងហ្គោ បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ៧៦ នាក់បានរួចផុតពីឧប្បត្តិហេតុនេះប៉ុន្តែមានមនុស្ស ២០ នាក់ នៅតែបាត់ខ្លួន។ នេះគឺជាគ្រោះថ្នាក់ផ្លូវទឹកទី ២ នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងអំឡុបពេល ២ ខែនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ