ចិនឈានចូលក្នុង “ដំណាក់កាលចាក់ថ្នាំបង្ការក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន”
(VOVWORLD) - យោងតាមព័ត៌មាននាពេលថ្មីៗនេះពីយន្តការសម្របសម្រួលបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៃប្រទេសចិន បានឲ្យដឹងថាគិតរហូតមកដល់ពេលនេះ មានវ៉ាក់សាំងជាង ១០០ លានដូស ត្រូវបានចាក់ ទាំងក្នុងនិងក្រៅប្រទេសនេះ ដែលក្នុងនោះ មានវ៉ាក់សាំងជិត ៨៣ លានដូសត្រូវបានចាក់ឲ្យប្រជាជនក្នុងស្រុក។
វ៉ាក់សាំង Covid-19 មួយក្នុងចំណោមវ៉ាក់សាំងពីរប្រភេទត្រូវបានផលិតដោយក្រុមហ៊ុនចិន Sinopharm |
ចាប់ផ្តើមពីថ្ងៃទី ២៤ ខែមីនា ប្រទេសចិនបានធ្វើបច្ចុប្បន្នភាពជាផ្លូវការនូវទិន្នន័យចាក់វ៉ាក់សាំង Covid-19 ជាប្រចាំថ្ងៃ ដែលជាការគូសសញ្ញាអំពីយុទ្ធនាការ “ចាក់ថ្នាំបង្ការសម្រាប់ប្រជាជនទាំងមូលក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ” នៃប្រទេសនេះ។
យោងតាមព័ត៌មាននាពេលថ្មីៗនេះពីយន្តការសម្របសម្រួលបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៃប្រទេសចិន បានឲ្យដឹងថាគិតរហូតមកដល់ពេលនេះ មានវ៉ាក់សាំងជាង ១០០ លានដូស ត្រូវបានចាក់ ទាំងក្នុងនិងក្រៅប្រទេសនេះ ដែលក្នុងនោះ មានវ៉ាក់សាំងជិត ៨៣ លានដូសត្រូវបានចាក់ឲ្យប្រជាជនក្នុងស្រុក។ ជនបរទេសនៅក្នុងប្រទេសចិន ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមកផងដែរ៕