ចិននិងអាមេរិកសទទួលបានភាពជឿនលឿននៅក្នុងកិច្ចចរចារពាណិជ្ជកម្ម
(VOVWORLD) - ចិននិងអាមេរិកទទួលបានភាពជឿនលឿនថ្មីមួយលើបញ្ហាតុល្យភាពពាណិជ្ជកម្មនិងបញ្ហាកម្មសិទ្ធិបញ្ញាបន្ទាប់ពីមជ្ឈដ្ឋានមន្រ្តីនៃប្រទេសទាំងពីរបានធ្វើការសន្ទនាតាមទូរស័ព្ទដែលពិភាក្សាលើបញ្ហាដែលពាក់ព័ន្ធនឹងបញ្ហាទាំងនេះកាលពីចុងសប្តាហ៍កន្លងទៅ។
ប្រធានរដ្ឋចិនលោក ស៊ីជីនភីង និង ប្រធានាធិបតីអាមេរិក លោក Donald Trump |
ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ២៣ ខែធ្នូ បានផ្សាយព័ត៌មានថាទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនបានជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែនាបច្ចុប្បន្នទំនាក់ទំនងទ្វេភាគីបានកក់ក្តៅឡើងបន្ទាប់ពីប្រធានរដ្ឋចិនលោក ស៊ីជីនភីង និងប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការផ្អាកសង្រ្គាមពាណិជ្ជកម្មក្នុងរយៈពេល ៩០ ថ្ងៃ។
នាថ្ងៃទី ២៣ ខែធ្នូរដ្ឋសភាចិនបានប្រកាសថាកំពុងពិចារណាលើច្បាប់ថ្មីមួយស្តីពីការកែតម្រូវការវិនិយោគ ពីបរទេសដើម្បីទប់ស្កាត់ការបង្ខំផ្ទេរប្តូរបច្ចេកវិទ្យានិងផ្តល់អនុគ្រោះដល់ក្រុមហ៊ុនបរទេសក៏ដូចជាជាមួយ នឹងបណ្តាក្រុមហ៊ុនចិនផងដែរ៕