ចំនួនអ្នកស្លាប់ រងរបួស និងជាប់គាំងក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងនៅតៃវ៉ាន់ បានកើនឡើងដល់ជាង ១ពាន់ នាក់

(VOVWORLD) - ចំនួនអ្នកស្លាប់ រងរបួស និងជាប់គាំងក្នុងគ្រោះរញ្ជួយដី ដែលបានកើតឡើងកាលពីព្រឹកម្សិលមិញ (ថ្ងៃទី៣ ខែមេសា) នៅលើកោះតៃវ៉ាន់ (ប្រទេសចិន) នៅតែបន្តកើនឡើង។ 
ចំនួនអ្នកស្លាប់ រងរបួស និងជាប់គាំងក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងនៅតៃវ៉ាន់ បានកើនឡើងដល់ជាង ១ពាន់ នាក់ - ảnh 1អគារមួយត្រូវបានបំផ្លាញបន្ទាប់ពីគ្រោះរញ្ជួយដីនៅទីក្រុង Hualien ប្រទេសតៃវ៉ាន់កាលពីថ្ងៃទី៤ ខែមេសា (រូបថត៖  Reuters)

យោងតាមស្ថិតិថ្មីៗនេះ របស់នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះនេះ គិតត្រឹមល្ងាចមិញ មនុស្សចំនួន ១០នាក់បានស្លាប់ ជាង៩៣៤នាក់បានរងរបួស និងជាង៥៦នាក់បានជាប់គាំង។ ការស្លាប់ និងករណីជាប់គាំងគឺទាំងអស់នៅក្នុងស្រុក Hua-lien ដែលនៅជិតចំណុចកណ្តាលនៃការរញ្ជួយដី។ អតីតនាយកមជ្ឈមណ្ឌលព្យាករណ៍គ្រោះរញ្ជួយដីនៃទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ លោក Guo Kaiwen បានពណ៌នាការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រថា មានថាមពលស្មើនឹងគ្រាប់បែកបរមាណូប្រមាណ ៣២ គ្រាប់ ហើយនៅតែអាចកើតមានការរញ្ជួយដីកម្រិតធ្ងន់ ៦.៥-៧ ដឺក្រេ ក្នុងរយៈពេល ៣-៤ ថ្ងៃខាងមុខនេះដែរ៕        

ប្រតិកម្មទៅវិញ

ផ្សេងៗ