ចិនបានអះអាងថាទំនាក់ទំនងជាមួយ ស.ប .ប កូរ៉េ ឈានទៅទំព័រប្រវត្តិសាស្ត្រថ្មី
(VOVWORLD) - អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន លោក Zhang Youxia បានអះអាងថា “ជំពូកប្រវត្តិសាស្ត្រថ្មី” ត្រូវបានបើកក្នុងទំនាក់ទំនងរវាងចិននិង ស.ប.ប កូរ៉េ បន្ទាប់ពីការបំពេញទស្សនកិច្ចនៃប្រទេសគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោកគីមជុងអ៊ុន ជាមួយប្រធានរដ្ឋចិនលោកស៊ីជីនពីង។
ប្រធានរដ្ឋចិនលោកស៊ីជីនពីង និង ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោកគីមជុងអ៊ុន (រូបថត៖ TTXVN) |
នាថ្ងៃទី ១៩ខែសីហា ទីភ្នាក់ងារសារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) បានដកស្រង់សម្តីអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន លោក Zhang Youxia ដោយអះអាងថាទំនាក់ទំនងជិតស្និទ្ធរវាងចិននិង ស.ប.ប កូរ៉េ បានបើកទំព័រប្រវត្តិសាស្ត្រថ្មី ដោយសារដំណើរទស្សនកិច្ចចំនួន ៤ លើក របស់ថ្នាក់ដឹកនាំ គីមជុងអ៊ុនទៅកាន់ប្រទេសចិននិងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន លោកស៊ីជីនពីងទៅកាន់ ស.ប. កូរ៉េ ផងដែរ។ លោក Zhang Youxia បានសង្កត់ធ្ងន់ថា នេះគឺជាគោលនយោបាយឥតងាករេនិងចីរភាពរបស់ចិនសំដៅពង្រឹងនិងពង្រីកនាក់ទំនងចិន - ស.ប.ប កូរ៉េឱ្យកានតែខ្លាំងក្លាថែមទៀតផងដែរ៕