ចិនប្រកាសការសាកល្បងអាវុធថ្មីសំដៅតបតវិញការដែលអាមេរិកដាក់ពង្រាយ THAAD

ចិនប្រកាសការសាកល្បងអាវុធថ្មីសំដៅតបតវិញការដែលអាមេរិកដាក់ពង្រាយ THAAD - ảnh 1
ឧបករណ៍នៃប្រព័ន្ធ THAAD ត្រូវបានបញ្ជូនទៅតំបន់ Seongju របស់កូរ៉េខាងត្បូងកាលពីថ្ងៃទី២៧ មេសា (រូបថត៖Yonhap/TTXVN)

(VOVworld) - ក្នុងបម្រែបម្រួលមួយត្រូវបានចាត់ទុកថា​ គឺសំដៅតបតវិញការ
ដែលអាមេរិកដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈកម្ពស់ខ្ពស់ដំណាក់កាលចុង
ក្រោយ (THAAD) នៅកូរ៉េខាងត្បូង នាថ្ងៃទី២៧ មេសា ក្រសួងការពារជាតិចិន
ប្រកាសថា នឹងដំណើរការសមយុទ្ធបាញ់គ្រាប់ពិតចំនួន៥លើកហើយសាកល្បង
ឧបករណ៍យោធាថ្មីសំដៅធានាសន្តិសុខជាតិ ក៏ដូចជាសន្តិភាពនិងស្ថិរភាពក្នុង
តំបន់ផងដែរ។ភាគីកូរ៉េខាងត្បូងឲ្យដឹងថា ការដាក់ពង្រាយ THAAD កំពុងប្រព្រឹត្ត
ទៅប្រកបដោយភាពងាយស្រួល បើទោះបីជាមានការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា
របស់ប្រជាជនក្នុងប្រទេសក៏ដូចជាពីប្រទេសចិនក្ដី។តាមប៉េកាំងថា ប្រព័ន្ធរ៉ាដា
ទំនើបរបស់ THAAD អាចជ្រៀតចូលជ្រៅទៅក្នុងដែនដីប្រទេសនេះក៏ដូចជាបង្ក
ឡើងការខូចខាតទៅលើសន្តិសុខជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ