(រូបថតៈ Internet)
(VOVworld)-នាព្រឹកថ្ងៃទី ២២មិនានៅទីក្រុងហាណូយមជ្ឈឹមសម្ព័ន្ធយុវជនកម្មុនិស្ត ហូជីមិញននិងក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានរៀបចំពិធីចុះហត្ថលេខា
លើកម្មវិធីរួមផ្សំអភិវឌន្ឍន៌និងប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មានក្នុងដំណាក់កាល ២០១២
- ២០១៧។ គោលដៅនៃកម្មវិធីនេះ គឺសំដៅឆ្ពោះទៅការអភិវឌ្ឍន៌ប្រភពធនធានមនុ
ស្សផ្នែក បចេ្ចកវិទ្យាព័ត៌មាន១លាននាក់នាឆ្នាំ២០២០។ ថ្លែងមតិនៅទីនេះ ឧបនាយក
រដ្ឋមន្រ្តី Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖
“មុនបង្អស់ គួរតែស្ថាបនាគេហទំព័រ Web មួយស្តីអំពីការងារធ្វើសម្រាប់ យុវជននៃផ្នែកបចេ្ចកវិទ្យាព័ត៌មាន។ ទី២ គឺយុវជននឹងនាំ Internet មក ដល់
គ្រួសារនិមួយៗ។ ម្យ៉ាងទៀត ក្នុងការអនុវត្តបចេ្ចកវិទ្យា ដែលសម្ព័ន្ធយុវជន កំពុងលាតត្រដាងនោះ ត្រូវចាត់ទុកនេះជាវេទិការដើម្បីយុវជន មានសិទ្ធិផ្តល់
មតិ និងក៏ជាកន្លែងដែល យុវជនស្តាប់មតិរបស់ប្រជាជន របស់រដ្ឋាភិបាលផង
ដែរ”៕