ជំងឺ Covid-19 ៖ មានករណីឆ្លងជំងឺជិត ៤,៩ លាននាក់នៅទូទាំងពិភពលោក

(VOVWORLD) -  យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១៩ ខែកក្តដា (តាមម៉ោងវៀតណាម) ពិភពលោកបានកត់ត្រាករណី ឆ្លងវីរុស SARS-CoV-2+ ជិត ៤,៩ លានករណីក្នុងនោះមានមនុស្សជិត ៣២០.០០០ នាក់បានស្លាប់។ អ្នកជំងឺជាសះស្បើយនិងអនុញ្ញាតឲ្យចាកចេញពី    មន្ទីពេទ្យមានចំនួន ១,៩ លាននាក់។
ជំងឺ Covid-19 ៖ មានករណីឆ្លងជំងឺជិត ៤,៩ លាននាក់នៅទូទាំងពិភពលោក - ảnh 1 បុគ្គលិកពេទ្យបានបញ្ជូនអ្នកជម្ងឺឆ្លង COVID-19 ទៅមន្ទីរពេទ្យនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី។ (ប្រភព៖ AFP / TTXVN)

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែល រងផលប៉ះពាល់យ៉ាងខ្លាំងបំផុតដោយជំងឺ Covid-19 ដែលមានចំនួនអ្នកឆ្លងជំងឺសរុប ១.៥៥០.០៨០ នាក់និងជិត ៩២.០០០ នាក់បានបាត់បង់ជីវិតផង ដែរ។ បន្ទាប់មកគឺប្រទេសប្រេស៊ីលដែលជាប្រទេសជាប់ចំណាត់ថ្នាក់ទី ២ លើពិភពលោកដោយមានអ្នកឆ្លងថ្មីចំនួន ១៤.២៨៨ នាក់និងអ្នកស្លាប់ថ្មីមានចំនួន ៧៣៥ នាក់។

រីឯស្ថានភាពជំងឺឆ្លងនេះនៅប្រទេស ឥណ្ឌា កំពុងបង្ហាញសញ្ញាកើនឡើងដោយមានអ្នកឆ្លងជំងឺថ្មីចំនួន ៤.៦៤២ នាក់ក្នុងមួយថ្ងៃ ហើយមានអ្នកឆ្លងជំងឺចំនួន ១៣១ នាក់ទៀតបានស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ