ជំងឺឆ្លង Covid-19៖ ៤៩ថ្ងៃជាប់ៗគ្នាហើយដែលវៀតណាមមិនមានករណី ឆ្លងថ្មីនៅក្នុងសហគមន៍ ៩២%នៃបរិមាណអ្នកជំងឺបានជាសះស្បើយ

(VOVWORLD) - គិតដល់វេលាម៉ោង៦ថ្ងៃទី៤ មិថុនា វៀតណាមមិនរកឃើញករណីឆ្លង ជំងឺ Covid-19 ថ្មីណាមួយឡើយ។ ពោលគឺ នេះជាថ្ងៃទី៤៩ជាប់ៗគ្នាដែល វៀតណាមមិនមានករណីឆ្លងក្នុងសហគមន៍។

នាបច្ចុប្បន្ន អ្នកជំងឺ Covid-19 នៅសេសសល់ចំនួន២៦នាក់កំពុង សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ខេត្តនិងមជ្ឈឹមដោយមានសុខភាពស្ថិរភាព។

ជាពិសេសគឺ ស្ថានភាពសុខភាពរបស់អ្នកជំងឺទី៩១ដែលជាអ្នកបើកបរ យន្តហោះជនជាតិអង់គ្លេស បានប្រសើរឡើងហើយ។ កាលពីថ្ងៃទី៣ មិថុនា អ្នកជំងឺរូបនេះបានបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធ ECMO ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ