ជំងឺរាតត្បាត COVID-19៖ ទទួល និងធ្វើចត្តាឡីស័កចំពោះពលរដ្ឋវៀតណាម ដែលវិលប្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព
(VOVWORLD) - បុគ្គលិកពេទ្យរបស់ខេត្ត Ba Ria-Vung Tau បានធ្វើការពិនិត្យសុខភាពចំពោះពលរដ្ឋពលរដ្ឋវៀតណាមចំនួន ២៦៤ នាក់ ដែលបានវិលប្រឡប់មកពីមជ្ឈឹមបូព៌ាប្រកបដោយសុវត្ថិភាព ហើយបានបញ្ជូនពួកគេទៅកាន់មណ្ឌលធ្វើចត្តាឡីស័កចំនួន ២ កន្លែងរបស់ខេត្ត។
នាថ្ងៃទី ១៧ ខែមិថុនា មជ្ឈមណ្ឌលសុខាភិបាលខេត្ត Ba Ria-Vung Tau បានសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីទទួល និងធ្វើចត្តាឡីស័កចំពោះពលរដ្ឋវៀតណាមចំនួន ២៦៤ នាក់ ដែលបានវិលប្រឡប់មកពីមជ្ឈឹមបូព៌ាប្រកបដោយសុវត្ថិភាព។ បុគ្គលិកពេទ្យរបស់ខេត្ត Ba Ria-Vung Tau បានធ្វើការពិនិត្យសុខភាពចំពោះពលរដ្ឋទាំងអស់នេះ ហើយបានបញ្ជូនពួកគេទៅកាន់មណ្ឌលធ្វើចត្តាឡីស័កចំនួន ២ កន្លែងរបស់ខេត្ត។ ពលរដ្ឋទាំងនេះ គឺជាពលករ ដែលបានធ្វើការនៅបណ្ដាប្រទេសមជ្ឈឹមបូព៌ា ហើយមានបំណងចង់វិលត្រឡប់មកស្រុកកំណើតវិញ។ ការធ្វើចត្តាឡីស័កត្រូវបានអនុវត្តន៍យ៉ាងតឹងរឹង តាមបទបញ្ញត្តិ ធានាសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត។
យោងតាមមជ្ឈមណ្ឌលសុខាភិបាលខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ ខែមិថុនា មណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត កំពុងទទួលមនុស្សចំនួន ៤០៥ នាក់ផងដែរ៕