ជំងឺរាតត្បាតកូវីដ ១៩៖ បញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីសហរដ្ឋអាមេរិកវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Van Don (ខេត្ត Quang Ninh) អ្នកចូលរួមជើងហោះហើរនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ។
បញ្ចូនពលរដ្ឋវៀតណាមចំនួន ៣៤០ នាក់ពីសហរដ្ឋ អាមេរិក វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព |
ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ១៩ និង ២០ ខែកញ្ញាឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ការិយាល័យតំណាងវៀតណាមនៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានរួមសហការជាមួយអាជ្ញាធរអាមេរិក បញ្ចូនពលរដ្ឋវៀត ណាមចំនួន ៣៤០ នាក់ វិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរមកពីរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក ក្នុងនោះមានទាំងកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នក ឈឺ អ្នកទេសចរត្រូវជាប់គាំង និងនិស្សិតដែលបានបញ្ចប់ការសិក្សាហើយគ្មានកន្លែងស្នាក់នៅដោយសារតែអន្តេវាសិកដ្ឋានបិទ និងករណីពិបាកពិសេសផ្សេងទៀត។
បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Van Don (ខេត្ត Quang Ninh) អ្នកចូលរួមជើងហោះហើរនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ៕