ជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៅអឺរ៉ុប

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometer.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃទី ២៦ វិច្ឆិកា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សុរបជាង ២៦០ លាននាក់ ក្នុងនោះមានករណីស្លាប់ប្រមាណ ៥,២ លាននាក់។
ជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៅអឺរ៉ុប - ảnh 1ទីតាំងធ្វើតេស្ត COVID-19 ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (រូបថត៖ THX/VNA)

ទ្វីបអឺរ៉ុបបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាមួយរលកជំងឺកូវីដ ១៩ ថ្មី ក្នុងបរិបទ ដែលអាកាសធាតុរដូវរងារត្រជាក់ បានបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់រីរុសឆ្លងរាលដាល។ យោងតាមទិន្នន័យសរុបរបស់ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) ចេញផ្សាយនៅថ្ងៃទី ២៥ ខែវិច្ឆិកា បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាត កូវីដ ១៩ នៅអឺរ៉ុបបានកើនឡើងជាង ១,៥ លាននាក់ ចាប់តាំងពីរពេលជំងឺរាតត្បាតនេះបានផ្ទុះឡើងនៅអឺរ៉ុប។

នាបច្ចុប្បន្នចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅអាស្លឺម៉ង់គិតត្រឹមថ្ងៃទី ២៥ វិច្ឆិកា គឺហួសពីចំនួន ១០ ម៉ឺននាក់។  ទន្ទឹមនឹងនេះដែរ ចំនួននៃការឆ្លងថ្មីនៅ ហូឡង់បានកើនឡើងដល់កម្រិតខ្ពស់បំផុត ជាមួយនឹងករណីឆ្លងជំងឺថ្មីជាង ២៣,៧ ពាន់នាក់ក្នុងថ្ងៃទី ២៤ វិច្ឆិកា។ នាបច្ចុប្បន្ន ចំនួនករណីឆ្លងជំងឺសរុបនៅ ហូឡង់បានកើនឡើងដល់ជាង ២,៥ លាននាក់ក្នុងនោះមានអ្នកស្លាប់ជាង ១៩ ពាន់ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ