ជំនួបចរចារជាន់ខ្ពស់វៀតណាម-ចិន

(VOVWORLD) -នារសៀលថ្ងៃទី១២វិច្ឆិកាឆ្នាំ២០១៧នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបចរចារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោកXi Jinping។ 
ជំនួបចរចារជាន់ខ្ពស់វៀតណាម-ចិន - ảnh 1ទិដ្ឋភាពនៃជំនួបចរចារ 

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍អគ្គលេ ខាបក្ស ប្រធានរដ្ឋចិន លោកXi Jinping និងគណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋចិនដែលមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ជូនពរមហាសន្និបាតលើកទី១៩របស់បក្សកុម្មុយនិស្តចិនបញ្ចប់ប្រកបដោយជោគជ័យនិងលោកXi Jinping ជាប់ជាអគ្គលេខាបក្សកុម្មុយនិស្តចិនជាថ្មីម្តងទៀត។លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមយកចិត្តទុកដាក់ និងមានបំណងជម្រុញទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងគាំទ្រចិនពង្រីកនូវតួនាទីសកម្មនិងរួមចំណែកសកម្មទៅក្នុងសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងក្នុងតំបន់និងលើពិភពលោក។

        រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានជូនដំណឹងនូវលទ្ធ ផលសំខាន់នៃមហាសន្និបាតបក្សកុម្មុយនិស្តចិនលើកទី១៩ ព្រមទាំងអះអាងថា បក្ស រដ្ឋាភិបាលចិនយកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រចិន-វៀតណាម។ លោក Xi Jinping បានសម្តែងនូវការគាំទ្រលើបណ្តាទិស ដៅនិងវិធានការសំដៅអភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរដែលជាសំណើររបស់អគ្គលេខាបក្សវៀតណាម លោក Nguye n Phu Trong ។ លោកសង្កត់ធ្ងន់ថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងលើការរក្សានិងពង្រីកនូវទំនាក់ទំនងមិត្តភាពជាប្រ ពៃណីរវាងប្រទេសទាំងពីរ។

        ថ្នាក់ដឹកនាំទំាងពីររូបបានជូនដំណឹងជូនគ្នាទៅវិញទៅមក អំពីស្ថានភាពជាក់ស្តែងនៃបក្សនីមួយៗ។ ភាគីទាំងពីរបានឯកភាពពង្រីកនូវលទ្ធផលដែលទទួលបាននាពេលកន្លងទៅ រួមគ្នាដោះស្រាយការលំបាក ជំពាក់ជំពិន នាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាមចិនអភិវឌ្ឍន៍ប្រកបដោយជោគជ័យ។

        បន្ទាប់ពីកិច្ចចរចារ អគ្គលេខាបក្ស លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោកXi Jinping បានអញ្ជើញជាកសីណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ