ជប៉ុន និងអាម៉េរិក ឯកភាពពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការ បរទេសអាមេរិក លោក Mike Pompeo ទៅកាន់ប្រទេសកូរ៉េខាងជើង
(VOVWORLD) - ក្រសួងការបរទេសជប៉ុននាថ្ងៃទី៦ខែតុលាបានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo និងសមភាគី ជប៉ុនលោក Taro Kono បានឯកភាពគ្នាពិភាក្សាអំពីលទ្ធផលនៃដំណើរទស្សន កិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងនាពេលខាងមុខ។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo (ខាងឆ្វេង) និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe |
ក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសជប៉ុនបានអះអាងទៀតថារដ្ឋមន្រ្តីទាំងពីររូបនេះបានផ្លាស់ប្តូរ ទស្សនៈយ៉ាងស៊ីជម្រៅនិងទូលាយស្តីអំពីលទ្ធផលនៃកិច្ចប្រជុំរវាងលោក Pompeo និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលទាក់ទងនឹងដំណើរ ទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើងរបស់លោក Pompeo នាពេលខាងមុខ។ យោងតាមនោះ ភាគីទាំងពីរបានព្រមព្រៀងជួបពិភាក្សាគ្នាអំពីលទ្ធផលនៃ ដំណើរទស្សនកិច្ចនេះបន្ទាប់ពីលោក Pompeo វិលត្រឡប់មកពីកូរ៉េខាង ជើងវិញ។យោងតាមក្រសួង ការបរទេសជប៉ុន អាមេរិកនិងជប៉ុនមានគោលដៅ រួមក្នុងការធានាអនុវត្តនូវ សេចក្តីសម្រេចចិត្តយ៉ាងពេញលេញរបស់ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិស្តីពីការរំលាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ដែរថារដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Pompeo បានធ្វើដំណើរទៅ កាន់ទីក្រុង ព្យុងយ៉ាងនៅថ្ងៃទី ៧ ខែតុលា ដើម្បីជួបជាមួយថ្នាក់ដឹកនាំកូរ៉េ ខាងជើង លោក Kim Jong-un។ បន្ទាប់មកលោកនឹងទៅកាន់ទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាង ត្បូង)ផងដែរ។ ក្រៅពីនោះ លោកក៏នឹងបំពេញទស្សនកិច្ចនៅ ទីក្រុងប៉េកាំង (ប្រទេសចិន) មុនពេលវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅថ្ងៃទី ៨ ខែតុលាផងដែរ៕