ជម្ងឺ Covid-19៖ ៩៤ថ្ងៃជាប់ៗគ្នាហើយដែលវៀតណាមមិនមានករណីឆ្លងជម្ងឺក្នុងសហគមន៍ឡើយ

(VOVWORLD) - រហូតមកដល់ពេលនេះ មានអ្នកជម្ងឺចំនួន៣៥៧នាក់ត្រូវបានប្រកាសជាសះស្បើយ។ 

យោងតាមគណៈកម្មកាជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 គិតដល់វេលាម៉ោង៦ថ្ងៃទី១៩ កក្កដា វៀតណាមនៅតែកត់ត្រាករណីវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន៣៨១នាក់ប៉ុណ្ណោះ ហើយមិនមានករណីឆ្លងវិរុសថ្មីណាមួយក្នុងសហគមន៍ឡើយ។ មានករណីឆ្លងវីរុសនៅខាងក្រៅប្រទេសចំនួន២៤២នាក់ ដែលត្រូវបានជូនទៅធ្វើចត្តាឡីស័កបន្ទាប់ពីចូលប្រទេសភ្លាមមួយរំពេច។ រហូតមកដល់ពេលនេះ មានអ្នកជម្ងឺចំនួន៣៥៧នាក់ត្រូវបានប្រកាសជាសះស្បើយ។ អ្នកជម្ងឺនៅសេសសល់កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនានាក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ