ជម្រុញអាជីវកម្មឯកជនឲ្យកាន់តែខ្លាំងមាំមួននិងរីកចម្រើន

(VOVWORLD) - នារសៀលថ្ងៃទី១០កក្កដា នៅទីក្រុងហាណូយ សភា ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានរួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវនិងគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមរៀបចំវេទិកា ក្រោមប្រ ធានបទ “អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ១០ ស្តីពីការបន្តពង្រឹងបរិយាកាសសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន”។ 

 វេទិកានេះបានលើកចេញនូវរបាំងនិងឧបសគ្គរាប់ទាំងសំណើរស្តីពីដំណោះស្រាយជួយឧបត្ថម្ភសមាសភាពសេដ្ឋកិច្ចឯកជនឲ្យមានការអភិវឌ្ឍចីរភាពប្រកបដោយប្រសិទ្ធភាព។ អញ្ជើញចូលរួមក្នុងវេទិការនេះ លោក Hoang Quang Phong អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានចាត់ទុកថា៖

“គប្បីមានការចូលរួមពីស្ថាប័នគ្រប់គ្រងនិងសម្ព័ន្ធសមាគមសហគ្រាសដែលជួយឲ្យអាជីវកម្មឯកជនដំណើរការ ដូចជាពង្រឹងយន្តការគោលនយោបាយ។ ប៉ុន្តែ សហគ្រាសទាំងអស់ក៏គប្បីរៀបចំឡើងវិញរចនាសម្ព័ន្ធផលិតកម្មដោយផ្តោតសំខាន់ទៅលើវិស័យអាជីវកម្មស្នូល និងបង្កើតចេញនូវផលិតផលជាប្រៀបខ្លាំងរបស់សហគ្រាសនីមួយៗ។ តាមនោះ អាជីវកម្មឯកជននឹងត្រូវបានទទួលស្គាល់តាមរយៈគុណភាពផលិតផល សេវាកម្មរបស់ខ្លួន និងបង្កើតឡើងតម្លៃបន្ថែមខ្ពស់។ ធ្វើបានដូច្នេះ ទើបយើងនឹងមានក្រុមអាជីវកម្មឯកជនអភិវឌ្ឍន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ