ជ័យជំនះ Dien Bien Phu គឺជានិមិត្តរូបនៃចលនារំដោះជាតិនៅលើពិភពលោក

(VOVWORLD) - ជ័យជំនះនេះរបស់ប្រជាជាតិវៀតណាម មិនត្រឹមតែជាប្រភពលើកទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការលះបង់ដើម្បីជំនះពុះពារលើការលំបាករបស់ប្រជាជាតិ ដែលតែងតែតស៊ូដើម្បីឯករាជ្យភាព សេរីភាពនឹងទទួលបានជ័យជំនះ។
ជ័យជំនះ Dien Bien Phu គឺជានិមិត្តរូបនៃចលនារំដោះជាតិនៅលើពិភពលោក - ảnh 1នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ១៩៥៤ យុទ្ធនាការជាប្រវត្តិសាស្ត្រ Dien Bien Phu បានបញ្ចប់ដោយជោគជ័យ  ។ រូបថត៖ ឯកសារ VNA

ជ័យជំនះ Dien Bien Phu ឆ្នាំ ១៩៥៤ របស់ប្រជាជាតិវៀតណាម គឺជានិមិត្តរូបនៃចលនារំដោះប្រជាជាតិអាណានិគម និងប្រជាជាតិរងការជិះជាន់សង្កត់សង្កិន និងកេងប្រវ័ញ្ចនៅលើពិភពលោក។ នេះជាការអះអាងរបស់លោកសាស្ត្រាចារ្យ Ezequiel Ramoneda អ្នកសម្របសម្រួលនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍ (CESEA) នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិ La Plata Argentina (UNLP) ។ លោកសាស្ត្រាចារ្យ Ramoneda បានអះអាងថា ជ័យជំនះនេះរបស់ប្រជាជាតិវៀតណាម មិនត្រឹមតែជាប្រភពលើកទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការលះបង់ដើម្បីជំនះពុះពារលើការលំបាករបស់ប្រជាជាតិ ដែលតែងតែតស៊ូដើម្បីឯករាជ្យភាព សេរីភាពនឹងទទួលបានជ័យជំនះ។

លោកសាស្ត្រាចារ្យ Ramoneda បានសង្កត់ធ្ងន់ថា ក្នុងយុទ្ធនាការ Dien Bien Phu សាមគ្គីភាព និងការប្តេជ្ញាចិត្តដ៏ធំធេងរបស់ប្រជាជាតិវៀតណាមត្រូវបានពង្រីកខ្ពស់បំផុត។ មិនថាក្នុងដំណាក់កាលណាមួយនៃបដិវត្តន៍វៀតណាម កត្តាសម្រេចជោគជ័យគឺទំនាក់ទំនងសាច់ស្រស់ឈាមស្រស់រវាងបក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម។ ក្នុងបរិបទប្រទេសក្រីក្រ កងទ័ពវ័យក្មេង និងគ្មានអាវុធទំនើបៗ ប៉ុន្តែប្រជាជាតិវៀតណាមទទួលបានជ័យជំនះក្នុងសង្រ្គាមប្រជាជនចំពោះកងទ័ពបារាំងដ៏ទំនើប និងខ្លាំងខ្លាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ