ជំរុញខ្លាំងការងារបង្ការ ប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្មនិងការរីកសាយភាយអាវុធប្រល័យលោក
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ទើបតែបានចុះហត្ថលេខា និងចេញ ផ្សាយផែនការសកម្មភាពជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ការ ផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម និងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ ប្រល័យលោក ដំណាក់កាល ២០២១-២០២៥។
ផែនការនេះគឺសំដៅកសាងយន្តការ មួយដើម្បីបង្ការ ប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម និងផ្ដល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធប្រល័យលោក ប្រកបដោយប្រសិទ្ធ ភាពនៅវៀតណាម ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងសមាហរណកម្ម លើក កំពស់កិត្យានុភាព និងឋានៈរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិ; អនុវត្តន៍ទំនួល ខុសត្រូវសមាជិកភាពរបស់វៀតណាមក្នុងក្រុមអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការប្រយុទ្ធ ប្រឆាំងការលាងលុយកខ្វក់ (APG)។ ទន្ទឹមនឹងនោះ ការពារឲ្យបានល្អបំផុតនូវផល ប្រយោជន៍របស់ប្រទេសជាតិ អង្គការ និងបុគ្គលក្នុងខឿនសេដ្ឋកិច្ច រួមចំណែកក្នុងការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសពុករលួយ ការលាងលុយកខ្វក់ ការផ្តល់ ហិរញ្ញប្បទានដល់ភេរវកម្ម និងផ្ដល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធប្រល័យ លោក តាមនោះជំរុញកំណើនសេដ្ឋកិច្ច៕