ជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម-ចិន

(VOVWORLD) - នាថ្ងៃទី៧ ឧសភា នៅទីក្រុងហាណូយ ស្ថានទូតចិនប្រចាំវៀតណាម បានរៀបចំសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូអំពីទំនាក់ទំនងទ្វេភាគី រវាងវៀតណាម-ចិន និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការងារប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាត Covid-19។
ជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម-ចិន - ảnh 1 ទីប្រឹក្សាបេសកជននៃស្ថានទូតចិនលោកស្រី Yin Haihong (រូបថត៖ qdnd.vn)

នៅទីនេះ ទីប្រឹក្សាបេសកជននៃស្ថានទូតចិនលោកស្រី Yin Haihong បាន ជម្រាបថា ឆ្នាំ២០២០ ជាឆ្នាំពិសេសនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយរំលឹកខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូត (ឆ្នាំ១៩៥០-ឆ្នាំ២០២០)។ ហេតុដូច្នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើន ដ៏ល្អប្រសើរចាប់តាំងពីដើមឆ្នាំ២០២០មកម្លេះ។ នាថ្ងៃទី១៦ មករា ឆ្នាំ២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន អញ្ជើញពិភាក្សាការងារតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ ភាគីទាំងពីរបានឯកភាពរួមគ្នាពង្រឹងជំនឿទុកចិត្ត នយោបាយរវាងប្រទេសទាំងពីរ ហើយពង្រីកសាមគ្គីភាព មិត្តភាពប្រពៃណី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក ក៏ដូចជា ដោះស្រាយបញ្ហានៅសេសសល់ក្នុងទំនាក់ទំនងទ្វេភាគីឲ្យបានសមហេតុសមផលផងដែរ។

        វាយតម្លៃខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ទាំងចិននិងវៀតណាមនាពេលកន្លងទៅ លោកស្រី Yin Haihong បាន សង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានគាំទ្រជួយឧបត្ថម្ភគ្នាទៅវិញទៅមក ព្រម ទាំងផ្លាស់ប្ដូរព័ត៌មានទាន់ពេលវេលាស្ដីពីការវិវត្តន៍ថ្មីៗបំផុតនៃជំងឺរាតត្បាតផង ដែរ។ លោកស្រីក៏បានឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកយកព័ត៌មានពាក់ ព័ន្ធដល់វិធានការជំនះពុះពារលើផល ប៉ះពាល់ទៅលើសេដ្ឋកិច្ចក្រោយ Covid-19 ក៏ដូចជាការជំរុញខ្លាំងនូវការដោះដូរពាណិជ្ជកម្មនិងកិច្ចសហប្រតិ បតិ្តការអភិវឌ្ឍរវាងប្រទេសទាំងពីរនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ