ជំរុញធ្វើសមាហរណកម្មតំបន់តាមរយៈ ACMECS 7, CLMV 8 និង WEF-Mekong
|
ជំរុញធ្វើសមាហរណកម្មតំបន់តាមរយៈ ACMECS 7, CLMV 8 និង WEF-Mekong |
(VOV)_នាព្រឹកថ្ងៃទី១៩តុលា នៅទីក្រុងហាណូយ ក្រសួងការបរទេសបាន រៀប
ចំសន្និសីទកាសែតអន្តរជាតិ មុននឹងសន្និសីទជាន់ខ្ពស់នៃប្រទេសឡាវ កម្ពុជា មី
យ៉ាន់ម៉ានិងវៀតណាមលើកទី៨ សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច៣ទន្លេ Ayeyawady , Chao Phraya , Mekong លើកទី៧ និងសន្និសីទវេទិកា
សេដ្ឋកិច្ចសកល តំបន់ទន្លេមេគង្គ។ សន្និសីទទាំងនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទិ២៤
ដល់ថ្ងៃទី២៦តុលានៅទីក្រុងហាណូយ។ ស្ដីអំពី តួនាទីរបស់វៀតណាម ក្នុងសន្និសីទទាំង
នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Dang Dinh Quy បានអះអាងថា៖
“ ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ វៀតណាមបាននិងកំពុងមាន
ការរួមវិភាគទានសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការ CLMV និងACMECS ម្ចាស់ការ
ផ្តល់មតិ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ CLMV និងACMECS កាន់តែប្រសិទ្ធិភាព
និងជាក់ស្ដែង ពីមួយថ្ងៃទៅមួយថ្ងៃ៕”