ដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំងរបស់អគ្គលេខាបក្សរួមវិភាគទានលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគី
(VOVWORLD) - នេះជាមតិរបស់សមាជិការិយាល័យនយោបាយអចិន្ត្រៃយ៍លេខាធិការដ្ឋាន គណបក្សកុម្មុយនិស្តបារាំង (PCF) លោក Denis Rondepierre ក្នុងបទសម្ភាសនៃ អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅបារាំងក្នុងឱកាសអគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong អញ្ជើញទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅបារាំងចាប់ពីថ្ងៃទី ២៥ ដល់ទី ២៧ មិនា។
លោក Denis Rondepierre: ដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំងរបស់អគ្គលេខាបក្សរួមវិភាគទានលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគី |
នេះជាមតិរបស់សមាជិការិយាល័យនយោបាយអចិន្ត្រៃយ៍លេខាធិការដ្ឋានគណបក្សកុម្មុយនិស្តបារាំង (PCF) លោក Denis Rondepierre ក្នុងបទសម្ភាសនៃ អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅបារាំងក្នុងឱកាស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅបារាំងចាប់ពីថ្ងៃទី ២៥ ដល់ទី ២៧ មិនា។ តាមលោក Denis Rondepierre ថា៖ ដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំងរបស់ លោក Nguyen Phu Trong មានអត្ថន័យដ៏សែនសំខាន់ដែលត្រូវបានអនុវត្តក្នុង ឱកាសវៀតណាមនិងបារាំងរំលឹកខួបលើកទី ៥ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រ។ ដំណើរទស្សនកិច្ចលើកនេះនឹងរួមវិភាគទានដ៏សែនសំខាន់ជំរុញទំនាក់ ទំនងយុទ្ធសាស្ត្រសំដៅលើកកំពស់ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេ ភាគីលើវិស័យវប្បធម៌អប់រំបណ្តុះបណ្ដាលយុត្តធម៌រដ្ឋបាលការអភិវឌ្ឍសេដ្ឋកិច្ច ការពារជាតិសន្តិសុខនិងធានាសន្តិសុខក្នុងតំបន់និងលើពិភពលោក។ លោកក៏ បានឲ្យដឹងថែមទៀតថា៖ នាចុងខែមេសាឆ្នាំ ២០១៨ គណៈប្រតិភូតំណាងនៃ PCF នឹងបំពេញទស្សនកិច្ចការងារនៅវៀតណាមសសំដៅផ្លាស់ប្តូរនយោបាយឲ្យ ស៊ីជម្រៅហើត្រៀមរៀបចំឲ្យសិក្ខាសាលាជំនាញការលើកទី ៣ រវាង PCF និង បក្សកុម្មុយនិស្តវៀតណាមដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងប៉ារីសនាឆ្នាំ ២០១៩៕