ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកបានពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាមនិងអាមេរិក
|
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកបានពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាមនិងអាមេរិក |
(VOV)_នេះគឺជាការអះអាងរបស់សាស្ត្រាចារ្យ Marvin Ott អ្នកស្រាវជ្រាវជួរមុខ
លើពិភពលោកអំពីអាស៊ីអាគ្នេយ៍ ក្នុងជំនួបសន្ទនាជាមួយអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម បន្ទាប់ពីពេល ប្រធានាធិបតីអាមេរិក លោក Barack Obama
បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ។ ប្រធានាធិបតី
លោក Barack Obama បានខំប្រឹងប្រែងកសាងមូលដ្ឋានសំខាន់បំផុត ដើម្បីជំរុញ
ទំនាក់ទំនងសន្តិសុខយុទ្ធសាស្ត្រវៀតណាមនិងអាមេរិកអោយកាន់តែជិតស្និទ្ធិថែម
ទៀត មិនគ្រាន់តែបញ្ហាសមុទ្រខាងកើតប៉ុណ្ណោះទេ ថែមទាំងបញ្ហាផ្សេងៗទៀត។
ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន អំពីការជះឥទ្ធិពលរបស់លទ្ធផលបោះឆ្នោត
ប្រធានាធិបតីអាមេរិក នាចុងឆ្នាំ ២០១៦នេះ ចំពោះទំនាក់ទំនងវៀតណាមនិង
អាមេរិកនាពេលខាងមុខនេះ សាស្ត្រាចារ្យ Marvin Ott បានអោយដឹងថា៖
“ ខ្ញុំឃើញថា៖ គ្មានការជជែកវែកញែកណាមួយ អំពីគោលនយោបាយរបស់
អាមេរិក ចំពោះវៀតណាម ក្នុងយុទ្ធនាបោះឆ្នោតនេះទេ។ នេះគឺជាប្រការសំខាន់
ណាស់។ យើងអាចឃើញនូវឯកភាពជាដាច់ខាតរបស់មជ្ឈដ្ឋានមន្ត្រីទាំងឡាយនៅ
អាមេរិក អំពីគោលនយោបាយចំពោះវៀតណាម និងប្រការនេះបានប្រព្រឹត្តទៅ
ពីយូរណាស់មកហើយ។ ខ្ញុំគិតថាគ្មានការផ្លាស់ប្តូរអ្វីក្នុងអនាគតទេ៕”