ត្រូវប្រើដំណោះស្រាយខាងគតិយុត្តិនិងច្បាប់អន្តរជាតិដើម្បីដោះស្រាយជំលោះនៅលើសមុទ្រខាងកើត
|
នាវាចិនបាញ់ទឹកដាក់លើនាវារបស់វៀតណាម (VOV) |
(VOV)_មិនអើពើដល់សាធារណមតិអន្តរជាតិ ចិនបាននិងកំពុងមានអំពើបង្ក ភាពតានតឹងនៅលើសមុទ្រខាងកើតជាបន្តបន្ទាប់។ ប្រទេសជាច្រើននៅក្នុង តំបន់និងអន្តរជាតិបន្តនាំចេញការងារចាំបាច់នានា ដើម្បីរាំងស្កាត់មហិច្ឆតាវាត
ទីរបស់ចិន។ កាសែត The national Interest របស់អាមេរិក ចេញផ្សាយថ្ងៃទី ៣០ មិថុនា បានចុះផ្សាយបទសរសេររបស់អ្នកនិពន្ធ Harry J.Kazianis បាន លើកច្បាស់ថា៖ ចិនកំពុងអនុវត្តឧបាយកលកែសម្រួលយុទ្ធសាស្ត្រនៅសមុទ្រ
ខាង កើត ដោយរបៀបជាច្រើន ដើម្បីពង្រឹងតួនាទីរបស់ខ្លួន ដូចជា៖ដាក់ស្ថា
នីយខួង នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ចេញផ្សាយផែនទីថ្មី ដោយបញ្ជូលតំបន់ទាំងមូលនៅសមុទ្រខាងកើត ចូលក្នុងរបស់ដែលបានហៅ
ថា៖ អធិបតេយ្យភាពរបស់ចិន។ តាម អ្នកនិពន្ធ Harry J.Kazianis ថា៖បណ្ដាស
កម្មភាពរបស់ចិនក្នុងរយៈពេលកន្លងទៅ ជាការសាកល្បងមួយសំរាប់អាស៊ាន។
លោកក៏បានចាត់ទុកដែរថា៖ អាស៊ានត្រូវប្រឆាំងជំទាស់អំពើខុសឆ្គងទាំងនេះ
របស់ ចិនដោយគ្រប់វិធានការដើម្បីដោះស្រាយជំលោះនាបច្ចុប្បន្ន។
នៅគេហទំព័រ Bussiness World របស់ហ្វីលីពីន នាថ្ងៃទី៣០ មិថុនា បានចុះ ផ្សាយសេចក្ដីប្រកាសរបស់ក្រសួងការបរទេសហ្វីលីពីន ដោយប្រឆាំងជំទាស់ ការចេញផ្សាយផែនទីថ្មីរបស់ចិន និងចាត់ទុកថា៖ ផែនទីនេះបានបង្ហាញនូវ
សេចក្ដីប្រកាសដោយគ្មានហេតុផលរបស់ចិន និងដើផ្ទុយទៅនឹងច្បាប់អន្តរ
ជាតិ។ មុននោះ ក្រសួងការបរទេសឥណ្ឌាក៏បានអះអាងថា៖ផែនទីថ្មីនេះរបស់
ចិនក៏មិន អាចផ្លាស់ប្តូរបានស្ថានភាពជាក់ស្ដែងនាបច្ចុប្បន្នទេ៕