តុលាការកំពូលលីប៊ីបដិសេដភាពស្របច្បាប់នៃរដ្ឋសភាដែលប្រជាជនបោះឆ្នោត
|
តុលាការកំពូលលីប៊ីបដិសេដភាពស្របច្បាប់នៃរដ្ឋសភាដែលប្រជាជនបោះឆ្នោត (Image: VNA) |
(VOVworld) – តុលាការកំពូលលីប៊ីបានបដិសេដភាពស្រាបច្បាប់នៃរដ្ឋសភាដែល ប្រជាជនបានបោះឆ្នោត។ នេះគឺជាកាយវិការរបស់តុលាការកំពូលលីប៊ីដែលត្រូវ
បាននាំចេញ នាថ្ងៃទី ៦ វិច្ឆិកា ក្រោយពី សមាជិកសភាជាជនឥស្លាម លោក
Abderrauf al-Manai រួមជាមួយសមាជិកសភាឥស្លាមផ្សេងៗទៀតបានពហិការ
សម័យ ប្រជុំរដ្ឋសភានៅទីក្រុង Tobruk ភាគខាងកើតលីប៊ី ដោយមានមូលហេតុ៖ ស្ថាប័ននិតិបញ្ញត្តិនៃប្រទេសនេះបានរំលោភលើរដ្ឋធម្មនុញ្ញដោយមិនជ្រើសរើស
ទីស្នាក់ការនៅរដ្ឋធានី Tripoli ឬ នៅទីក្រុង Benghazi ព្រមទាំង អំពាវនាវប្រទេសនៅ ខាងក្រៅធ្វើអន្តរគមន៍យោធាចូលក្នុងលីប៊ី បន្ទាប់ពីជនប្រដាប់អាវុធជ្រុលនិយម
“អរុណារះលីប៊ី” ទន្ទ្រានកាន់កាប់រដ្ឋធានី Tripoli។ មុននោះ តុលាការកំពូលលីប៊ី បានអនុម័តលើការបង្កើតរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Abdullah al-Thani ៕