|
បាតុករគាំទ្រអតីតប្រធានាធិបតី Mohammed Morsi ក្នុងការធ្វើដង្ហែរក្បួននៅរដ្ឋធានី Cairo
នាថ្ងៃទី១៩ មិថុនា (រូបថត៖Reuters) |
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន MENA របស់អេហ្ស៊ីបនាថ្ងៃទី២៨ មិថុនា បាន
ចេញផ្សាយថា តុលាការព្រហ្មទ័ណ្ឌ១នៅប្រទេសនេះបានផ្តន្ទាទោសដាក់ពន្ធនាគារ
ពី៣ដល់១៥ឆ្នាំទៅលើមនុស្សជិត៥០នាក់ដែលគាំទ្រអតីតប្រធានាធិបតីលោក
Mohammed Morsi និងអង្គការភាតរៈអ៊ីស្លាម (MB) ដោយចោទប្រកាន់ពីបទល្មើស
ញុះញ៉ង់អំពើហឹង្សា។ នាដើមខែមិថុនា តុលាការផ្សេង១របស់អេហ្ស៊ីបបានផ្តន្ទា ទោសប្រហារជីវិតលោក Mohammed Morsi ដោយចោទប្រកាន់ពីបទមានឧបាយ កលរត់គេចពីពន្ធនាគារនិងវាយប្រហារប៉ូលីសមុនការដួលរំលំប្រធានាធិបតី Hosni
Mubarak នាឆ្នាំ២០១១៕