តំលៃប្រាក់នាំចេញតម្បាញកាត់ដេរវៀតណាមអាចទទួលបាន ១៥ ពាន់លាន ដុល្លាអាមេរិក
(VOV) - តំលៃប្រាក់នាំចេញនៃផ្នែកតម្បាញកាត់ដេវៀតណាមអាចទទួលបាន ១៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១២។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ តំលៃ ប្រាក់នាំចេញតម្បាញកាត់ដេរបស់វៀតណាមបានហួសកំរិត ១០ ពាន់លានដុល្លា
អាមេរិក កើនជិត ៧% បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញ។ ទីផ្សារនាំចូល សំខាន់របស់ផ្នែកតម្បាញកាត់ដេវៀតណាមគឺ៖ អាមេរិក ជប៉ុន អឺរ៉ុប។ ក្រៅពីនេះ តំលៃប្រាក់នាំចេញទៅទីផ្សារនៅអាមេរិកឡាទិនក៏ទទួលកំរិតកំណើនយ៉ាងខ្លាំង។
នាបច្ចុប្បន្ន ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមកំពុងខំប្រឹងប្រែងអស់ពី កំលាំងកាយចិត្តអនុវត្តកម្មវិធីពន្លឿនពាណិច្ចកម្មជាតិនានា ដើម្បីពង្រីកទីផ្សារក្នុង
បណ្ដាខែចុងឆ្នាំ ២០១២ ពិសេសគឺនៅទីផ្សារមានសក្តានុភាពគឺ៖ Hong Kong
ថៃ ម៉ាឡេស៊ី៕
|
តំលៃប្រាក់នាំចេញនៃផ្នែកតម្បាញកាត់ដេវៀតណាមអាចទទួលបាន ១៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១២។ (Image: Internet) |