តំលៃប្រេងឆៅបានកើនឡើងបន្តិចលើពិភពលោក

តំលៃប្រេងឆៅបានកើនឡើងបន្តិចលើពិភពលោក - ảnh 1
តំលៃប្រេងឆៅបានកើនឡើងបន្តិចលើពិភពលោក (Image: VNA)


(VOVworld) – នាថ្ងៃទី ១៧ ធ្នូ តំលៃប្រេងឆៅលើទីផ្សារពិភពលោកបានបង្កើន
តិចតូច បន្ទាប់ពី ធ្លាក់ចុះនៅតំរិតទាបបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល ៥ ឆ្នាំ
កន្លងទៅ។ នៅទីក្រុងឡុង (អង់គ្លេស) តំលៃប្រេងឆៅ brent សមុទ្រខាងជើង
ដែលត្រូវប្រគល់ ទំនិញនាខែ មករា ឆ្នាំ ២០១៥ កើនឡើង ៦១,១៨ ដុល្លា
អាមេរិក/ធុង។ នៅទីផ្សារ New York អាមេរិក តំលែប្រេងឆៅ West Texas
Intermediate (WTI) បានកើនឡើង ៥៦,៤៧ ដុល្លាអាមេរិក/ធុង។ តំលៃប្រេង
បានកើនឡើងបន្តិច បន្ទាប់ពីក្រសួងហិរញ្ញវត្ថុរុស្ស៊ីសម្រេចលក់រូបីយប័ណ្ណផ្ទុក
បំរុងនៃប្រទេសនេះនៅទីផ្សារបរទេសក្នុងកាលៈទេសៈ តំលៃនៃប្រាក់រូប្លត្រូវ
បានធ្លាក់ចុះយ៉ាងខ្លាំង។ បណ្តាវិនិយោគិននៅទីផ្សារប្រេងគាំទ្រសេចក្តីសម្រេច
នេះរបស់រុស្ស៊ី។ មជ្ឈដ្ឋនអ្នកវិភាគបានវាយតំលៃថា៖ សេចក្តីសម្រេ​ចរបស់រុស្ស៊ី
បានជួយឧបត្ថម្ភបន្ធូស្រាលភាពតានតឹងនៅទីផ្សារប្រេងឧស្ម័ន្ធពិភពលោក ហើយលើកទឹកចិត្តគេវិលប្រឡប់មកសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មឡើងវិញ។
ប៉ុន្តែ បណ្ដាអ្នកសេដ្ឋកិច្ចក៏បានសម្តែងការព្រួយបារម្ភថា៖ ប្រភពផ្គត់ផ្គង់​ខ្ពស់និងតម្រូវការទាបនៅទីផ្សារដោយនិន្នាការអភិវឌ្ឍន៍យឹតៗរបស់បណ្ដា
ខឿនសេដ្ឋកិច្ចធំៗនៅអឺរ៉ុបនិងអាស៊ីបន្តក្របដណ្តាប់ដោយស្រមោលខ្មៅលើ
ទីផ្សារប្រេងហើយការកើនឡើងតំលៃលើកនេះអាចប្រព្រឹត្តទៅក្នុងរយៈពេលខ្មីៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ