ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ ទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនិងពោរពេញទៅដោយមិត្តភាពនៅរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២៥ ខែមេសា ទីភ្នាក់ងារព័ត៌មានកណ្តាលស.ប.ប កូរ៉េ (KCNA) បានផ្សាយថា ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong -Un បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីព្រមទាំងអះអាងថាលោក Kim Jong –Un មានកិច្ចប្រជុំ "យ៉ាងកក់ក្តៅនិងពោរពេញដោយមិត្តភាព" នៅប្រទេសរុស្ស៊ីផងដែរ។
ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ ទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនិងពោរពេញទៅដោយមិត្តភាពនៅរុស្ស៊ី - ảnh 1 ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ ទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនិងពោរពេញទៅដោយមិត្តភាពនៅរុស្ស៊ី

KCNA បានផ្សាយរូបភាពដែលលោក Kim Jong –Un អញ្ជើញមកដល់ស្ថានីយ៍រថភ្លើង Khasan  ចំណុះតំបន់ Primorye របស់ប្រទេសរុស្ស៊ី ហើយក៏បានអញ្ជើញទទួលទាននំបុ័ងនិងអំបិលតាមបែបប្រពៃណីរបស់រុស្ស៊ី។ ទន្ទឹមនឹងនេះ KCNA បានបន្តទៀតថា លោក Kim Jong –Un ត្រូវបានរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ចុងបូព៌ារុស្ស៊ីលោក Alexander Kozlov រួមទាំងមន្ត្រីជាន់ខ្ពស់រុស្ស៊ីជាច្រើនទៀត ទទួលស្វាគមន៍និង"សំណេះសំណាលជាមួយគ្នាយ៉ាងជិតស្និទ្ធ" ផងដែរ។ យោងតាម KCNA ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំស.ប.បកូរ៉េរូបនេះបានសរឲ្យឃើញថាប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin បានយកចិត្តទុកដាក់ជាពិសេសចំពោះដំណើរទស្សនកិច្ចរបស់លោក  Kim Jong –Un ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ