ថ្នាក់ដឹកនាំកំពូលវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ

(VOVworld) - នារសៀលថ្ងៃទី៣០ មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក
Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា ឡាវដឹកនាំដោយលោកស្រី Pany Yathoutou សមាជិការការិយាល័យនយោបាយនិង ជាប្រធានរដ្ឋសភា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនិងចូលរួម IPU ១៣២
នៅវៀតណាម។លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះលទ្ធផល នៃ
កិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភានៃប្រទេសទាំង២នាពេលកន្លងទៅ។លោកបាន
សង្កត់ធ្ងន់ថា នាពេលខាងមុខ រដ្ឋសភាទាំង២ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការយ៉ាង ស្អិតរមួតថែមទៀត ជាពិសេសគឺការងារផ្លាស់ប្ដូរព័ត៏មាន ចែករំលែកបទពិសោធន៍
ក្នុង វិស័យនិតិបញ្ញាតិ្ត ឃ្លាំមើលនិងសំរេចបញ្ហាធំៗរបស់ប្រទេសជាតិ ព្រមទាំង
គាំទ្រនិង ជួយឧបត្ថម្ភគ្នាទៅវិញទៅមកលើវេទិការអន្តរជាតិនានា ជាពិសេសគឺ
នៅវេទិការអន្តរ សភានៅក្នុងតំបន់និងនៅលើពិភពលោក។
ថ្នាក់ដឹកនាំកំពូលវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងលោកស្រី Pany Yathoutou សមាជិការការិយាល័យនយោបាយនិង ជាប្រធានរដ្ឋសភាឡាវ

ក៏នារសៀលថ្ងៃដដែល នៅរដ្ឋធានីហាណូយ​ ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋ
សភា ឡាវលោកស្រី Pany Yathotou នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមសប្បាយរីករាយយ៉ាងក្រៃលែងអំពី
លទ្ធផលនៃកិច្ចសហប្រតិបតិ្ត ការរវាងរដ្ឋាភិបាលនៃប្រទេសទាំង២ ព្រមទាំង
អះអាងថា ភាគីទាំង២នឹងបន្តខំប្រឹង ប្រែងលាតត្រដាងអនុវត្តកិច្ចព្រមព្រៀងនានា
ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ ទទួលបាន ជំរុញកិច្ចសហប្រតិបតិ្តការ
ទ្វេភាគីលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ ជាក់ស្ដែងសំរាប់ប្រជាជននៃ
ប្រទេសទាំង២។លោក Nguyen Tan Dung មានគោល បំណងថា រដ្ឋសភាឡាវបន្ត
គាំទ្រភាគីទាំង២បង្កើនកិច្ចសហប្រតិបតិ្តការ ជាពិសេសគឺ វិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម វិនិយោគឲ្យសក្តិសមទៅនឹងសក្ដានុភាពនៃប្រទេសទាំង២។លោក
ក៏បានស្នើរឲ្យរដ្ឋសភាឡាវបន្តគាំទ្រ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាម
មកវិនិយោគនៅឡាវ ក៏ដូចជាគាំទ្រសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការនៅប្រទេសសាម៉ីផងដែរ។
ក្នុងរសៀលថ្ងៃដដែល ក្នុងជំនួបសន្ទនាជាមួយប្រធានសភាជាន់ទាបឥណ្ឌា
លោកស្រី Sumitra Mahajan លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានអះអាង
ថា ថ្នាក់ដឹក នាំបក្ស រដ្ឋ និងប្រជាជនវៀតណាមចងចាំជានិច្ចការជួយឧបត្ថម្ភ
គាំទ្រដ៏ធំធេងនិង ថ្លៃថ្លារបស់ឥណ្ឌាសំរាប់វៀតណាមក្នុងដំណាក់កាលតស៊ូ
ដណ្ដើមឯករាជ្យជាតិ ឯកភាព ប្រទេសជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាងនិង
ការពារមាតុប្រទេសនាបច្ចុប្បន្ន។រដ្ឋាភិបាល វៀតណាមមានគោលបំណងថា រដ្ឋសភាឥណ្ឌានឹងបន្តគាំទ្ររដ្ឋាភិបាលទាំង២លាត ត្រដាងអនុវត្តកិច្ចសហ
ប្រតិបតិ្តការយ៉ាងខ្លាំងក្លា ទទួលបានលទ្ធផលដ៏ល្អប្រសើរ ថែមទៀតលើគ្រប់
វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិង ទេសចរណ៍ បន្តសហប្រតិបតិ្តការលើវេទិការពហុភាគីនានាសំដៅនាំមកនូវផលប្រយោជន៍
ជាក់ស្ដែងសំរាប់ប្រជាជននៃប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ