ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាបានរៀបចំជប់លៀងក្នុងឱកាសបុណ្យជាតិទី២កញ្ញា
|
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាបានរៀបចំជប់លៀងក្នុងឱកាសបុណ្យជាតិទី២កញ្ញា (VGP) |
Vovworld-នាយប់ថ្ងៃទី១កញ្ញានៅអាគ៌ារដ្ឋសភាវៀតណាម ថ្នាក់ដឹកនាំបក្ស
រដ្ឋរដ្ឋាភិបាលរដ្ឋសភារណសិរ្សមាតុភូមិវៀតណាមបានរៀបចំជប់លៀងក្នុងឱកាស
ខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាម(ទី២កញ្ញា)។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា មុននេះ៧០ឆ្នាំបដិវត្តន៍ខែ
សីហាទទួលបានជោគជ័យ នាថ្ងៃទី២កញ្ញាលោកប្រធានហូជីមិញបានថ្លែងសេចក្តី
ប្រកាសឯករាជ្យប្រកាសចំពោះប្រជាជននិងទូទាំងពិភពលោកអំពីខឿនឯករាជ្យនៃ
ប្រទេសជាតិនិងការបង្កើតប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋនា
បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ព្រឹត្តិការណ៍ដ៏មហិមារនោះជា
របត់ភ្លឺស្វាងក្នុងប្រវត្តិសាស្ត្រប្រទេសជាតិប្រជាជាតិវៀតណាម ឈានទៅសករាជថ្មី-
សករាជឯករាជ្យសេរីភាពនិងលិទ្ធិសង្គមនិយម។
“មោទនភាពអំពីសមិទ្ធិដែលទទួលបាននោះ ប្រជាជនវៀតណាមជឿជាក់ទៅលើ
អនាគតដ៏ភ្លឺស្វាង បន្តជំរុញលើគ្រប់វិស័យបុព្វហេតុផ្លាស់ប្តូរថ្មីសមាហរណកម្មស៊ី
ជម្រៅជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មនៃប្រទេសជាតិអភិវឌ្ឍន៍ដ៏រឹងមាំ។
វៀតណាមរួមជាមួយប្រទេសជិតខាង ប្រទេសក្នុងដំបន់រួមចំណែកសកម្មក្នុងការរក្សា
សន្តិភាពស្ថិរភាពក្នុងដំបន់ ដោះស្រាយជំលោះការខ្វែងគំនិតដោយសន្តិវិធីលើមូលដ្ឋាន
គោរពច្បាប់អន្តរជាតិ ប្តេជ្ញារួមជាមួយបណ្ដាប្រទេសអាស៊ានកសាងដ៏ជោគជ័យ
សហគមន៍អាស៊ាននិងទស្សនៈវិស័យអាស៊ានក្រោយឆ្នាំ២០១៥៕”