|
ប្រជាជនវៀតណាមនិងប្រជាជនស្រលាញ់សន្តិភាពលើពិភពលោកមោទនភាពអំពីជ័យជំនះនៃបដិវត្តន៍ខែសីហា១៩៤៥ |
Vovworld-៧០ឆ្នាំបានកន្លងផុតទៅប៉ុន្តែពេលវាយតំលៃអត្ថន័យប្រវត្តិសាស្ត្រ
នៃបដិវត្តន៍ខែសីហា មិត្តភក្តិអន្តរជាតិជាច្រើនសុទ្ធតែមានការចាត់ទុករួម៖ មិន
ត្រឹមតែប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងវណ្ណពលករនិងប្រជាជាតិដែល
ត្រូវសង្កត់សង្កិនផ្សេងៗលើពិភពលោកសុទ្ធតែមោទនភាពថាជាលើកដំបូងក្នុង
ប្រវត្តិសាស្ត្របដិវត្តន៍បក្សក្មេងខ្ចីមួយបានដឹកនាំបដិវត្តន៍ដ៏ជោគជ័យ។ សាស្ត្រាចារ្ស
ប្រវត្តិសាស្ត្រអាមេរិក Douglas Jardin គ្រូបង្រៀនមហាវិទ្យាល័យជាតិហាណូយ អ្នក
ដែលមានច្រើនឆ្នាំស្រាវជ្រាវប្រវត្តិសាស្ត្រវៀតណាមបានចាត់ទុកថា៖
“លើជ្រុងជ្រោយអន្តរជាតិ ឥទ្ធិពលនៃការដែលវៀតណាមដណ្ដើមបានជ័យជំនះ
ឆ្នាំ១៩៤៥គឺធំធេងណាស់។ជ័យជំនះនៃបដិវត្តន៍ខែសីហានៅវៀតណាមបានក្លាយ
ទៅជាគំរូសំរាប់ការតស៊ូរំដោះប្រជាជាតិរបស់ប្រទេសផ្សេងៗក្រោយនេះ។”
មានការចាត់ទុករួមជាមួយគ្នានោះ បណ្ឌិត Fakhry Labib ប្រធានគណៈកម្មការ
ព័ត៌មានគណៈកម្មាធិការសាមគ្គីភាពអាស៊ី-អាហ្វ្រីកបានអះអាងថា៖
“ជ័យជំនះនោះបានធ្វើឡើងប្រវត្តិសាស្ត្រមិនត្រឹមតែរបស់វៀតណាមប៉ុណ្ណោះទេ
ថែមទាំងរបស់ពិភពលោកទៀតផង។ វៀតណាមជាទង់ជានិមិត្តរូបសំរាប់ប្រទេស
ដែលត្រូវឈ្លានពាន៕”