ថ្នាក់ដឹកនាំបណ្ដាប្រទេសផ្ញើរសារទូរលេខអំណរខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាម


ថ្នាក់ដឹកនាំបណ្ដាប្រទេសផ្ញើរសារទូរលេខអំណរខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាម - ảnh 1
ថ្នាក់ដឹកនាំបណ្ដាប្រទេសផ្ញើរសារទូរលេខអំណរខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាម (VOV)

        Vovworld-អគ្គលេខាបក្សកុម្មុយនីស្តនិងជាប្រធានរដ្ឋចិនលោក Xi Jinping
នាយករដ្ឋមន្ត្រីលោក Li Keqiang ប្រធានរដ្ឋសភាលោក​ Zhang Dejiang នាថ្ងៃទី​
២កញ្ញា​បានផ្ញើរសារទូរលេខអំណរជូនថ្នាក់ដឹកនាំវៀតណាម។ ក្នុងសារទូរលេខ
បណ្ដាថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលនិងរដ្ឋសភាចិនបានអំណរនិងវាយតំលៃខ្ពស់
សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលវៀតណាមទទួលបាន សម្ដែងជំនឿជាក់ថា
ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជនវៀតណាមនឹងទទួល
​បានសមិទ្ធិដ៏ធំធេងក្នុងបុព្វហេតុកសាងលិទ្ធិសង្គមនិយម។

        អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋលោក Choummamly
Sayasone នាយករដ្ឋមន្ត្រីលោក Thongsing Thammavong និងប្រធានរដ្ឋសភា​ឡាវ​​
លោកស្រី Pany Yathotu បានផ្ញើរសារទូរលេខជូនថ្នាក់ដឹកនាំវៀតណាម​ដោយ​
សម្ដែងជំនឿជាក់រឹងមាំថា ប្រជាជនវៀតណាមភាតរៈនឹងបន្តដណ្ដើម​បាន​ជោគ
ជ័យថ្មីធំធេងនិងលើគ្រប់វិស័យជាងក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី។

        ក្នុងសារទូរលេខអំណរសាទ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចព្រះ​
បរមនា​ថ​នរោត្តមសីហមុនី នាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែន ប្រធាន​រដ្ឋសភា​​សម្ដេចហេងសំរិននិងប្រធានព្រឹទ្ធសភាស្ដីទី នៃប៉េនា បានជូនពររាល់​សមិទ្ធិ​ដ៏
ធំធេងដែលបក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលទទួលបាន ជឿជាក់រឹងមាំ
ថា ទំនាក់ទំនងជិតខាងសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ច​សហប្រតិបត្តិការ
លើគ្រប់វិស័យរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ស៊ីជម្រៅ​ថែមទៀត។

        ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃប្រទេសគុយបា សហព័ន្ធរុស្ស៊ីក៏បានផ្ញើរ​សារ​ទូរលេខអំនរសាទជូនថ្នាក់ដឹកនាំវៀតណាមផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ