ថ្នាក់ដឹកនាំពិភពលោកបន្តផ្ញើសារអបអរសាទរជូនចំពោះលោកប្រធានរដ្ឋវៀតណាម Vo Van Thuong
(VOVWORLD) - ក្នុងសារលិខិតអបអរសាទរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកគាំទ្រវៀតណាមឯករាជ្យ និងវិបុលភាពព្រមទាំងមានគោលបំណងរួមជាមួយលោកប្រធានរដ្ឋជំរុញទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសទាំងពីរដោយឈរលើមូលដ្ឋានផលប្រយោជន៍រួមផងដែរ។
ប្រធានរដ្ឋវៀតណាម Vo Van Thuong (រូបថត៖ VNA) |
ក្នុងឱកាសដែលលោក Vo Van Thuong ត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១៥ បោះឆ្នោតជ្រើសតាំងកាន់តំណែងប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស៖ ម៉ាឡេស៊ី អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា អាមេនី ប៉ូឡូញ ដាណឺម៉ាក កាហ្សាក់ស្ថាន ហ្វាំងឡង់ សីស្ហែល តាជីគីស្ថាន តូមិននីស្ថាន អ៊ូសបេគីស្ថាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរ។
ក្នុងលិខិតអបអរសាទរ ព្រះមហាក្សត្រម៉ាឡេស៊ី Al-Sultan Abdullah មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ Vo Van Thuong វៀតណាមនឹងបន្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាថែមទៀត។ ព្រះមហាក្សត្រមានបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋ លោក Vo Van Thuong ដើម្បីពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងម៉ាឡេស៊ី។
ក្នុងសារទូរលេខអបអរសាទរ ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ និងវៀតណាម មានទំនាក់ទំនងមិត្តភាពយូរអង្វែង។ លោកបានអះអាងថានឹងរួមជាមួយវៀតណាមសហប្រតិបត្តិការ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ពលករ និងសហប្រតិបត្តិការលើបណ្ដាបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ក្នុងសារលិខិតអបអរសាទរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកគាំទ្រវៀតណាមឯករាជ្យ និងវិបុលភាពព្រមទាំងមានគោលបំណងរួមជាមួយលោកប្រធានរដ្ឋជំរុញទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសទាំងពីរដោយឈរលើមូលដ្ឋានផលប្រយោជន៍រួមផងដែរ។
ក្នុងលិខិតអបអរសាទរ អគ្គទេសាភិបាលកាណាដាលោកស្រី Mary Simon បានអះអាងថា ទំនាក់ទំនងរវាងវៀតណាម និងកាណាដាបាននិងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដោយឈរលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមកផងដែរ៕