ទីក្រុង Da Nang និង EU បង្កើនកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍
(VOVWORLD) - ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ទីក្រុងចង់ឱ្យវិនិយោគិន EU មកបណ្តាក់ ទុនលើវិស័យដូចជា៖ អប់រំ និងបណ្តុះបណ្តាល នវានុវត្តន៍ បច្ចេកវិទ្យាព័ត៌មាន ...។
ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំទីក្រុង Da Nang និងឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិក EU (រូបថត៖ Vinh Thong/VOV) |
នាព្រឹកថ្ងៃទី ១១ មេសា ក្នុងជំនួបជាមួយលោក Julien Guerrier ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម និងគណៈប្រតិភូឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅទីក្រុង Da Nang លោក Chi Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា ទីក្រុងបានកំណត់គោលដៅដល់ឆ្នាំ ២០៣០ ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដ៏សំខាន់មួយរបស់ប្រទេសទាំងមូលនិងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ទីក្រុងចង់ឱ្យវិនិយោគិន EU មកបណ្តាក់ទុនលើវិស័យដូចជា៖ អប់រំ និងបណ្តុះបណ្តាល នវានុវត្តន៍ បច្ចេកវិទ្យាព័ត៌មាន ...។ រីឯខ្លួនវិញ លោក Julien Guerrier ឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ទីក្រុង Da Nang កំពុងលេចធ្លោជា មជ្ឈមណ្ឌលបច្ចេក វិទ្យាព័ត៌មាន នវានុវត្តន៍ វគ្គបណ្តុះបណ្តាលបន្ទះឈីប semiconductor ... របស់ប្រទេសវៀតណាម និងមានបរិយាកាសវិនិយោគដ៏ទាក់ទាញ។ បណ្តាប្រទេសជាសមាជិក EU ចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មបន្ទះឈីប semiconductor ការផ្លាស់ប្តូរបៃតង ការអប់រំ ហើយសង្ឃឹមថា ទីក្រុង Da Nang នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគិន EU ក្នុងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ៕