|
ទីក្រុងហូជីមិញបូកសរុបការងារថែទាំបុណ្យតេតសំរាប់កម្មករ។ |
VOV-នារសៀលថ្ងៃទី១៨កុម្ភៈនៅទីក្រុងហូជីមិញសម្ព័ន្ធសហជីពទីក្រុង
បានរៀបចំសន្និសីទបូកសរុបការងារថែទាំបុណ្យតេតឆ្នាំម្សាញ់សំរិទ២០១៣
សំរាប់កម្មករពលករទីក្រុង។ ក្នុងបុណ្យតេតកន្លងទៅសហជីពគ្រប់ជាន់ថ្នាក់
បានសហការជាមួយអង្គភាពអាជីវកម្មជូនអំណោយនិងប្រាក់សំរាប់កម្មករ
ពលកររាប់សែននាក់ជាមួយចំនួនប្រាក់សរុបប្រមាណជាង៧៨០ពាន់លាន
ដុង។ លោក Tran Thanh Hai អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធសហជីពទីក្រុងហូជីមិញ
បានឲ្យដឹងថា៖
“ពីបណ្ដាការដែលយើងថែទាំបុណ្យតេតល្អចំពោះពលករ អ្នកប្រើប្រាស់
ពលករជាច្រើននាក់បានយល់ថាការផ្សាភ្ជាប់រវាងអង្គភាពអាជីវកម្មជាមួយ
ពលករគឺមានភាពជិតស្និទ្ធណាស់ បង្កប្រភពកំលាំងឲ្យការអភិវឌ្ឍន៍របស់
អង្គភាពអាជីវកម្ម។ ពលករក៏បានឃើញថាអង្គភាពអាជីវកម្មប្រព្រឹត្តល្អចំពោះ
ខ្លួនជាងគឹគេបានបង្ហាញការគោរពចំពោះការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្ម៕”