VOV-ក្នុងឆ្នាំ២០១២កន្លងទៅ ក្នុងកាលៈទេសៈលំបាករួម ប៉ុន្តែទីក្រុង
ហូជីមិញនៅទទួលបានរាល់សមិទ្ធិគួរឲ្យកត់សម្គាល់។ នោះគឺល្បឿនកំណើន
GDP របស់ទីក្រុងនៅកើនឡើង៩,២% កើនជា១,៨៣ដងបើប្រៀបនឹងកំរិតមធ្យមរបស់ប្រទេសទាំងមូល។ ក្នុងឆ្នាំកន្លងទៅបណ្ដាសំណង់ហេដ្ឋានរចនាសម្ព័ន្ធដែលសំរេចបានរួមចំណែកធ្វើឲ្យមុខម៉ាត់របស់ទីក្រុងមានការផ្លាស់ប្តូរ
ក្នុងនោះមានសំណង់ផ្លូវក្រោមដី Thu Thiem ជាសំណង់ទំនើបបំផុតនៅដំបន់
អាស៊ី-អាគ្នេយ៍និងអាគ៌ាសំណង់ស្ពាន់ផ្លូវគោកទំនើបផ្សេងៗទៀត។
|
ប្រជាជនទីក្រុងហូជីមិញកំពុងអំណរស្វាគមនិទាឃៈរដូវឆ្នាំម្សាញ់សំរិទ២០១៣។ |
ក្នុងប៉ុន្មានថ្ងៃនេះ ទូទាំងទីក្រុងហាក់ដូចជាបានពាក់អាវថ្មីចំរុះព៌ណ។ នៅកណ្ដាលទីក្រុងកន្លែងណាក៏ពោពេញទៅដោយចង្កៀងផ្កាសម្លេងកំសាន្តរបស់
កុមារ។ បណ្ដាវិថីនៅខ័ណ្ឌទី១ ជំវិញផ្សារ Ben Thanh វិហារកាតូលិក Duc Ba ដូច
ជាវិថី Nguyen Du, Dong Khoi, Nguyen Hue ជាដើមត្រូវបានតុបតែងដោយចង្កៀងផ្កាមានរាងម្សាញ់ជានិមិត្តរូបរបស់ឆ្នាំម្សាញ់សំរិទ២០១៣។ ប៉ុន្តែលេចធ្លោបំផុត នៅជាបរិយាកាសពិធីបុណ្យផ្កានិទាឃៈរដូវនៅវិថី Nguyen Hue។ ពេញលើវិថី គឺផ្ការាប់ម៉ឺទងចម្រុះព៌ណ។
|
បរិយាកាសពិធីបុណ្យផ្កានិទាឃៈរដូវនៅវិថី Nguyen Hue។ |
ពិធីបុណ្យផ្ការួមជាមួយបណ្ដាកម្មវិធីសំដែងសិល្បៈរាំម៉ុងសាយលើវិថីធ្វើឲ្យទឹកចិត្តអ្នកចូលរួមកាន់តែសប្បាយរីករាយ។បងស្រី Huynh Thi Tam ជាជនមួយរូប
នៅវិថី Le Van Sy ខ័ណ្ឌទី១០បានសំណេះសំណាលថា៖
“ខ្ញុំបានឃើញថានៅទីនេះគ្រប់រូបសប្បាយរីករាយណាស់។ គេទទួលនិទាឃៈ រដូវជាមួយស្មារតីយ៉ាងអូអរអធិកអធម្ម។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសូមប្រសិទ្ធិពរ
ជនគ្រប់រូបទទួលបុណ្យតេតសប្បាយរីករាយសុភមង្គល់និងសង្ឃឹមថាក្នុងឆ្នាំថ្មី
អ្វីៗផ្លាស់ប្តូរតាមទិសល្អបំផុត។”
|
ពិធីបុណ្យផ្ការួមជាមួយបណ្ដាកម្មវិធីសំដែងសិល្បៈរាំម៉ុងសាយលើវិថីធ្វើឲ្យទឹកចិត្តអ្នកចូលរួម
កាន់តែសប្បាយរីករាយ។ |
រីឯលោក Do Van Khai អ្នកសង្កាត់ An Khanh មួយនាក់ខ័ណ្ឌទី២ទីក្រុងហូជីមិញ
បានឲ្យដឹងថាមុននេះមកកណ្ដាលទីក្រុងត្រូវចំណាយពេលវេលាសំរាប់ជិះសាឡាងតែឥឡូវនេះគ្រាន់តែចំណាយប៉ុន្មាននាទីធ្វើដំណើរឆ្លងផ្លូវក្រោមដី Thu Thiem ឆ្លង
កាត់ទន្លេ Sai Gon។
“ចូលឆ្នាំថ្មីខ្ញុំចង់ឲ្យប្រទេសជាតិមានការកែលំអរខាងសេដ្ឋកិច្ច។ សេដ្ឋកិច្ចឆ្នាំ
កន្លងទៅជួបការលំបាកខ្ញុំមានចំណងថាឈានចូលឆ្នាំថ្មីស្ថានភាពល្អជាងមានភាព
ងាយស្រួលជាងឆ្នាំចាស់។ សូមប្រសិទ្ធិពរឲ្យមិត្តវ័យក្មេងប្រជាជនទីក្រុងឆ្នាំថ្មីមួយ
សប្បាយរីករាយនិងពោពេញទៅដោយសុភមង្គល។”
|
និទាឃៈរដូវឆ្នាំនេះ ប្រជាជនទីក្រុងបានមានបន្ថែមកន្លែងមួយដើម្បីទស្សនាការបាញ់កាំជ្រួចផ្កា នោះគឺអាគ៌ា Bitexco មានកំពស់៦៨ជាន់។ |
និទាឃៈរដូវឆ្នាំនេះ ប្រជាជនទីក្រុងបានមានបន្ថែមកន្លែងមួយដើម្បីទស្សនា
ការបាញ់កាំជ្រួចផ្កា។ នោះគឺអាគ៌ា Bitexco មានកំពស់៦៨ជាន់។ដែលត្រូវបាន សាងសង់ជារាងទងផ្កាឈូកដោយកញ្ចក់បង្កើតចំណុចពិសេសនៃបរិយាកាស
ស្ថាប័ត្យកម្ម ក្លាយទៅជានិមិត្តរូបឲ្យការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាសកម្មរបស់ទីក្រុង។
លោក Do Quoc Le អ្នកបំរើនៅអាគ៌ាបានឲ្យដឹងថា៖
“នៅនាទីចូលឆ្នាំថ្មីពិធីស្វាគមអំណរឆ្នាំថ្មីត្រូវបានរៀបចំឡើងនោទីនេះពីម៉ោង
១០ដល់ម៉ោង១២និង៣០នាទីជាមួយកម្មវិធីចម្រៀងតូរតន្ត្រីនិងពិសារតែ។ រួមជា
មួយនោះនៅមានកម្មវិធីរាំម៉ុងសាយជូនអ៊ាំងបាវទៀតផង។ មុនពេលត្រឡប់មក គ្រួសារវិញបានថតរូបទុកជាអនុស្សាវរីយ៍៕”