ទទួលប័ណ្ណបេតិកភ័ណ្ឌឯកសារ Chau Ban រាជកាលស្ដេច Nguyen

          (VOV)_ពិធី ទទួលប័ណ្ណបេតិកភ័ណ្ឌឯកសារ Chau Ban ព្រះរាជក្រិត រាជកាល
ស្ដេច​ Nguyen ​ត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី 30 កក្កដា នៅរដ្ឋធានីហាណូយ (ប្រ
ទេសវៀតណាម) ​លោកស្រី ​Muller Marin ប្រធានដំណាងការិយាល័យ UNESCO ប្រចាំនៅរដ្ឋធានីហាណូយ ​បានប្រគល់ជូនប័ណ្ណបេតិកភ័ណ្ឌឯកសារ Chau Ban រាជកាលស្ដេច Nguyen ជូន​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាម លោក Nguyen Thai
Binh។

ទទួលប័ណ្ណបេតិកភ័ណ្ឌឯកសារ Chau Ban រាជកាលស្ដេច Nguyen - ảnh 1
ឯកសារ Chau Ban រាជកាលស្ដេច Nguyen

          ប័ណ្ណបេតិកភ័ណ្ឌឯកសារព្រះរាជក្រិតរាជកាលស្ដេច Nguyen ត្រូវបានបញ្ជូល​
ក្នុងបញ្ជី​បេតិកភ័ណ្ឌឯកសារ នៃកម្មវិធីមេម័រពិភពលោកតំបន់អាស៊ី-ប៉ាស៊ីហ្វីក  ដោយមានតំលៃលេចធ្លោ គឺ៖​ខ្លឹមសារសម្បូរបែប អត្តចរិត​ពិសេស​ដោយឡែក…។ល។ នេះគឺជាបណ្ដាឯកសាររដ្ឋបាលក្រោមរាជកាលស្ដេច Nguyen។ សាស្ត្រចារ្យ Phan
Huy Le ប្រធានសមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ​វៀតណាម ​បានអោយដឹងថា៖

          “ ក្នុង ឯកសារ Chau Ban រាជកាលស្ដេច Nguyen បានអះអាងច្បាស់ថា៖ ​
តំបន់​ Hoang Sa ​ រួមទាំងប្រជុំកោះ Hoang Sa និង Truong Sa ជា​តំបន់​ព្រំខ័ណ្ឌសីមា​លើសមុទ្ររបស់វៀតណាម។ និងបណ្ដាស្តេច Nguyen បានលើកកំរិត​គ្រប់គ្រង 
Truong Sa, Hoang Sa ឡើងកំរិតខ្ពស់បំផុត។ នោះគឺមិនមែនផ្តល់​សិទ្ធិអោយតំបន់ ណាមួយទេ គឺរាជរដ្ឋាភិបាលគ្រប់គ្រងផ្ទាល់ដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ