ទទួលពលរដ្ឋវៀតណាមពីសហរដ្ឋអាមេរិកវិលមកកាន់ប្រទេសវិញ

(VOVWORLD) - បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Van Don ខេត្ត Quang Ninh មក អ្នកដំណើរនៃជើងហោះហើរនេះ ត្រូវបានពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាមបទបញ្ញត្តិរបស់ក្រសួងសុខាភិបាល។
ទទួលពលរដ្ឋវៀតណាមពីសហរដ្ឋអាមេរិកវិលមកកាន់ប្រទេសវិញ - ảnh 1អគ្គកុងស៊ុលវៀតណាមប្រចាំនៅហ៊ូស្តុនបានបញ្ជូនមន្រ្តីដោយផ្ទាល់ទៅអាកាសយានដ្ឋានដើម្បីជួយពលរដ្ឋឱ្យបំពេញបែបបទឡើងយន្តហោះ (រូបថត៖ baoquocte)

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៩ និង ៣០ ខែសីហាឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានរួមសហការជាមួយអាជ្ញាធរអាមេរិក ដើម្បីនាំយកប្រជាពលរដ្ឋវៀតណាមចំនួន ៣៥០ នាក់ ឲ្យវិលត្រឡប់មកកាន់ប្រទេសកំណើតវិញដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរមកពីរដ្ឋជាច្រើននៃសហរដ្ឋអាមេរិក ក្នុងនោះមានទាំងកុមារអាយុក្រោម ១៨ ឆ្នាំ ជនចាស់ជរា អ្នកមានជំងឺប្រចំាកាយ អ្នកទេសចរដែលជាប់គាំង និងនិស្សិតអន្តរជាតិ ដែលបានបញ្ចប់កម្មវិធីសិក្សាដោយគ្មានកន្លែងស្នាក់នៅដោយសារតែអន្តេវាសិកដ្ឋានបិទទ្វារ និងស្ថានភាពពិបាកពិសេសផ្សេងៗទៀត។

បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Van Don ខេត្ត Quang Ninh មក អ្នកដំណើរនៃជើង ហោះហើរនេះ ត្រូវបានពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាមបទបញ្ញត្តិរបស់ក្រសួងសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ