ទំនាក់ទំនងវៀតណាម - អូស្ត្រាលី ឆ្លុះបញ្ចាំងពីទំនុកចិត្តយុទ្ធសាស្ត្រ ឋានៈ និងការសន្យាយូរអង្វែងរវាងប្រទេសទាំងពីរ
(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Pham Hung Tam កាលពីថ្ងៃ ទី ៧ ឧសភា បានជួបជាមួយសហរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Tim Watts នៅទីស្នាក់ការសភាអូស្ត្រាលី។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Pham Hung Tam ជួបជាមួយសហរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Tim Watts។ (រូបថត៖ VNA) |
សហរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Tim Watts បានសង្កត់ធ្ងន់ថា ក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានឆ្លុះបញ្ចាំងពី ទំនុកចិត្តយុទ្ធសាស្ត្រ ឋានៈ និងការសន្យាយូរអង្វែងរបស់រដ្ឋាភិបាលទាំងពីរ ក៏ដូចជា ការយល់ដឹងរួមរវាងប្រជាជននៃប្រទេសទាំងពីរ។ លោក Tim Watts សង្ឃឹមថា នា ពេលខាងមុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេស ទាំងពីរនឹងអភិវឌ្ឍន៍ដោយសក្តិសមនឹងឋានៈថ្មីនៃទំនាក់ទំនងរវាងភាគីទាំងពីរ។ តាម លោក Tim Watts ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍រហូតដល់ឆ្នាំ ២០៤០ វៀត ណាមជាដៃគូអាទិភាពមួយរបស់អូស្ត្រាលី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម អប់រំ និងសុខាភិបាល ជាដើម។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Pham Hung Tam បានឲ្យដឹងថា នៅឆ្នាំ២០២៤ វៀតណាមនឹងរៀបចំគណៈប្រតិភូរបស់មូលដ្ឋាននិងសហគ្រាសជាច្រើនទៅកាន់អូស្ត្រាលី ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ។ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងនូវ សំណើរជាក់លាក់នានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ យោគ; ការផ្លាស់ប្តូរប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការអប់រំជាទូទៅ និងការ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឧស្សាហកម្ម semiconductor និយាយដោយ ឡែក ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យដ៏ពោរពេញទៅដោយសក្តានុពលផ្សេង ទៀតរវាងប្រទេសទាំងពីរផងដែរ៕