ទីភ្នាក់ងារសារព័ត៌មានវៀតណាមបដិសេធព័ត៌មានរបស់សារព័ត៌មានចិន។

         
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបដិសេធព័ត៌មានរបស់សារព័ត៌មានចិន។ - ảnh 1
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបដិសេធព័ត៌មានរបស់សារព័ត៌មានចិន។

         VOV-ចំពោះព័ត៌មានពីមធ្យោបាយសារព័ត៌មានមហាជនរបស់ចិនដែល
ថា​នាវាសើបការណ៍តាមសមុទ្ររបស់ចិនចំនួន៤គ្រឿងដំណើរការសកម្មភាព
យាមល្បាតនៅ​ដំបន់សមុទ្រនៃប្រជុំកោះ Truong Sa និងស្ទាក់ដេញនាវាបំពេញ ភារកិច្ចរបស់វៀតណាម នាថ្ងៃ​ទី៤កក្កដា ទីភ្នាក់ងារសារព័ត៌មានវៀតណាមបាន
អះអាងថា​ “យើងខ្ញុំបដិសេធ​ព័ត៌មានថា នាវាសើបការណ៍តាមសមុទ្រចិនស្ទាក់
ដេញនាវា​បំពេញភារកិច្ចរបស់វៀតណាមនៅដំបន់សមុទ្រប្រជុំកោះ Truong Sa។ ក្នុងពេលបានរកឃើញ​នាវា​សើបការណ៍តាមសមុទ្ររបស់ចិនរំលោភលើ អធិបតេយ្យភាពរបស់វៀតណាម កំលាំងមានសម័ត្ថកិច្ចរបស់វៀតណាមបាន
អនុវត្តភារកិច្ចការពារអធិបតេយ្យភាព​របស់វៀតណាម សំណូមពរនាវាចិនចេញ
ពីដំបន់ប្រជុំកោះ Truong Sa។ វៀត​ណាមមានមូលដ្ឋានគតិយុតនិងភ័ស្តុតាង
ប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ
ទាំងពីរ​ Hoang Sa និង Truong Sa។ ការដែល​នាវាសើបការណ៍តាមសមុទ្រចិន អនុវត្តរបស់ដែលហៅថា សកម្មភាព​យាម​ល្បាតនៅប្រជុំកោះTruong Sa ជា អំពើរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព​របស់​វៀតណាម មិនសមស្រប នឹងស្មារតីសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិ​សំរាប់​ភាគីនានានៅសមុទ្រខាង
កើត (DOC) បណ្ដាលភាពស្មុគស្មាញស្ថានភាពនៅ​សមុទ្រ​ខាងកើត គ្មានផលប្រយោជន៍សំរាប់សន្តិភាពស្ថិរភាពនៅក្នុងដំបន់។​យើងខ្ញុំ​ប្រឆាំង ជំទាស់យ៉ាងដាច់ខាតនិងសំណូមពរភាគីចិនបញ្ឈប់ភ្លាមមួយរំពេកបណ្ដា
សកម្មភាព​ខុសឆ្គងខាងលើ គោរព DOC គ្មានសកម្មភាបធ្វើឲ្យស្មុគស្មាញ
ស្ថានភាពលើ​សមុទ្រ​ខាង​កើតតទៅ​ទៀត៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ