ពិភពលោកមិនអាចទទួលស្គាល់សេចក្តីប្រកាសអំពីអធិបតេយ្យភាពរបស់ចិននៅតំបន់សមុទ្រខាងកើត

(VOVworld)-នៅសិក្ខាសាលាប្រចំាឆ្នាំស្តីអំពីសន្តិសុខសមុទ្រខាងកើតក្រោមប្រ
ធានបទ “សមុទ្រខាងកើតនិងអាស៊ី-ប៉ាស៊ីហ្វិកក្នុងសម័យអន្តរកាល ស្វែងរក
បណ្តាដំ​ណោះស្រាយដើម្បីដោះស្រាយជំលោះ”
នាចុងសប្តាហ៌កន្លងទៅ នៅ
វ៉ាស៊ីងតោន(អាមេរិក) ទន្ទឹមនឹងអះអាងការដែលចិនអញ្ចើញម៉ៅការ រុករកនិងធ្វើ
អាជីវកម្ម នៅទីតាំងឡូរអណ្តូងប្រេងឧស្ម័ន្ធចំនួន៩ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ផ្តាច់មុខ
របស់វៀតណាមគឺគ្មានមូលដ្ឋាន។ បណ្តាអ្នកប្រាជ្ញអន្តរជាតិក៏ចាត់ទុកថា ចិន គ្មានមូលដ្ឋានដើម្បីប្រកាសអធិបតេយ្យភាពរបស់ខ្លួនលើផ្លូវអណ្តាតគោនៅតំបន់ សមុទ្រខាងកើត។ បណ្តាអ្នកប្រាជ្ញនិងអ្នកនយោបាយអន្តរជាតិក៏សង្កត់ ធ្ងន់ដែរ
ថា បណ្តាប្រទេសលើពីភពលោកមិនអាចយល់ព្រម រាល់សេចក្តីប្រកាសមិនសម ហេតុសមផលនេះរបស់ចិនបានឡើយ។

 ពិភពលោកមិនអាចទទួលស្គាល់សេចក្តីប្រកាសអំពីអធិបតេយ្យភាពរបស់ចិននៅតំបន់សមុទ្រខាងកើត - ảnh 1
រូបថតៈ Internet

       ចំណុចរួមក្នុងការសន្និដ្ឋានរបស់បណ្តាអ្នកប្រាជ្ញានិងអ្នកនយោបាយអន្តរ
ជាតិនៅ ក្នុងសិក្ខាសាលាស្តីអំពីសន្តិសុខសមុទ្រខាងកើតលើកនេះ គឺជាបណ្តា សេចក្តីប្រកាសនិងគោលនយោបាយដែលចិនកំពុងអនុវត្តនៅតំបន់នេះជាទង្វើ
គ្មានមូលដ្ឋានច្បាស់លាស់ និងមិនគោរពតាមច្បាប់អន្តរជាតិ។ សាស្រ្តាចារ្យ
Carlyle របស់សាលា សភាបណ្ឌិតការពារជាតិអូត្រ្តាលី បានចង្អុលបង្ហាញយ៉ាង
ច្បាស់អំពីច្បាប់ផ្លូវអណ្តាតគោក្នុងផែនទីរបស់ចិនដែលគូកាលពីឆ្នំា១៩៤៨មុន
ពេលមានអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ។ ដូច្នេះ ផែន
ទីនេះ មិនពាក់ពាន់ដល់អនុសញ្ញាអំពីច្បាប់សមុទ្រទេ។ និងបណ្ដាអ្នកជំនាញការ
ច្បាប់អន្តរជាតិ ក៏បានអះអាងថា៖​ការគូរផ្លូវអណ្ដាតគោនេះ ​មិនសមហេតុសម
ផលជាមួយបទដ្ឋានអំពីការគូរផែនទីតាមបទដ្ឋានអន្តរជាតិ។ ដូច្នេះ ពីឆ្នាំ ២០០៩
ការដែលចិនប្រកាសជាសាធារណះ អំពីអធិបតេយ្យភាព នៅតំបន់អណ្ដាតគោ 
លើសមុទ្រខាងកើត តាមរយះផែនទីរបស់ប្រទេសនេះ គូរដោយខ្លួនឯងគឺមិនសម
ហេតុសមផលទេ។ លោក MarvinOtt សាស្ត្រាចារ្យនៃ មហាវិទ្យាល័យ Johns Hopkinsបានចាត់ទុកថា៖ចិនកំពុងចំណាយកំលាំងរបស់ខ្លួនជាច្រើន រួមទាំងកិត្តិ
យសរបស់ខ្លួន ដើម្បី ការពារអោយសេចក្ដីប្រកាសអំពីអធិបតេយ្យភាពដោយ
ខុសច្បាប់របស់ខ្លួន។​សាស្ត្រាចារ ​Marvin Ott សង្កត់ធ្ងន់ថា៖

          “បណ្ដាមេធាវី បណ្ដាអ្នកប្រាជ្ញ បណ្ដាអ្នកជំនាញការ នៅបណ្ដាប្រ

ទេស​ផ្សេងៗ អ្នកណាបានមើលសេចក្ដីប្រកាសនេះ សុទ្ធតែជឿថា៖​ ផ្លូវ

អណ្ដាត​គោ​នេះរបស់ចិន មិនស្របតាមច្បាប់អន្តរជាតិទេ។និងប្រការ

នេះអាចបង្កើតភាពស្មុគ្រស្មាញ។ ប្រទេសធំៗក្នុងនោះមានអាមេរិក ឥណ្ឌា

សហគមន៌អឺរ៉ុប អូស្តា្រលី និងជប៉ុន ជាដើមមិនអាចគំាទ្រសេចក្តីប្រកាស

នេះរបស់ចិនទេ”។
         ព្រឹទ្ធសមាជិកJoe Liberman ប្រធានគណះកម្មាធិការសន្តិសុខ​ផ្ទៃក្នុង​និងបណ្ដាបញ្ហារបស់រដ្ឋាភិបាលអាមេរិក បានចាត់ទុកថា៖ ចិននឹងកាន់តែត្រូវ
ធ្វើនៅឯកោជាង នៅក្នុងដំបន់និងអន្តរជាតិ ប្រសិ​នបើ ចិនបន្តអនុវត្ត​បណ្ដា​គោល នយោបាយរបស់ខ្លួន នៅសមុទ្រខាងកើត។ ព្រឹទ្ធសមាជិក Joe Liberman​ លើក
ច្បាស់ថា៖

 ពិភពលោកមិនអាចទទួលស្គាល់សេចក្តីប្រកាសអំពីអធិបតេយ្យភាពរបស់ចិននៅតំបន់សមុទ្រខាងកើត - ảnh 2
ព្រឹទ្ធសមាជិកអាមេរិក Joe liberman ថ្លែងមតិក្នុង
សិក្ខាសាលា (រូបថតៈ Internet)

          “បណ្ដាការទាមទារអំពីអធិបតេយ្យភាពរបស់ចិនក្នុងតំបន់សមុទ្រ

ខាងកើត គឺធំទូលាយពេក និងនេះគឺជាអំពើរករឿងហេតុដើមដំបូង ដែល

ធ្វើអោយ​ប្រទេសផ្សេងៗទៀត ត្រូវធ្វើសកម្មភាព។ នេះគឺជាមូលហេតុ

ដែលខ្ញុំសង្ឃឹមថា៖ចិនត្រូវបញ្ឈប់ និងមិនមានសកម្មភាពណាមួយទៀត

ដើម្បីដោះស្រាយបណ្ដាបញ្ហាប្រជែងដណ្ដើម។” 

          ចែករំលឺកទស្សនៈរួមជាមួយបណ្តាអ្នប្រាជ្ញា មុនពេលប្រព្រឹត្តទៅសិក្ខា
សាលា ព្រឹទ្ធសមាជិកអាមេរិក John McCain ចាត់ទុកថា ៖

        “រយៈពេលកន្លងទៅ ចិនបានប្រកាសផ្លូវចំនួន​៩កំណត់ និងចាត់ទុក

ថា តំបន់សមុទ្រខាងកើតគឺជាដែនដីរបស់ចិន។ នោះជាការប្រកាសមិន

ត្រឹមត្រូវទេ។ តំបន់សមុទ្រខាងកើតជាតំបន់ដែនសមុទ្រអន្តរជាតិ។ ដូច្នេះ

យើងទាំងអស់គ្នា សុទ្ធតែមានគោលបំណងដំណើការចរចារ រវាងចិន ជាមួយបណ្តាប្រទេសក្នុង តំបន់ ដើម្បីដោះស្រាយជំលោះដោយសន្តិវិធី”។

 ពិភពលោកមិនអាចទទួលស្គាល់សេចក្តីប្រកាសអំពីអធិបតេយ្យភាពរបស់ចិននៅតំបន់សមុទ្រខាងកើត - ảnh 3
ព្រឹទ្ធសមាជិកអាមេរិក John McCain ថ្លែងមតិ
ក្នុងសិក្ខាសាលា (រូបថតៈ Internet)

        បញ្ហាសមុទ្រខាងកើតមិនត្រឹមតែជាបញ្ហាក្តៅប៉ុណ្ណោះទេ ថែមទាំងរសើប
ទៀតផង ពេលដែលបញ្ហានេះទាក់ទិនផ្ទាល់ដល់ផលប្រយោជន៌របស់បណ្តាប្រ​ទេសមានផ្លូវសមុទ្រនៅតំបន់នេះ។ និងសិក្ខាសាលាអំពីសន្តិសុខសមុទ្រខាង កើតរៀបចំដោយមជ្ឈដ្ឋានមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តនិងអន្តរជាតិរបស់អា
មេរិក​លើកនេះ ជាឱកាសដើម្បីបណ្តាអ្នកប្រាជ្ញារួមគ្នាវិភាគក៏ដូចជា បង្ហាញ ពីទស្សនៈរបស់ខ្លួនអំពីបញ្ហានេះ។

        តាមសាស្រ្តាចារ្យ Carlyle Thayer ថា  សិក្ខាសាលានេះ នឹងជួយបណ្តា
អ្នកប្រាជ្ញចិនយល់ច្បាស់ជាងអំពីរាល់ទស្សនៈមិនត្រឹមត្រូវ ពេលដែលចិនប្រ
កាស អធិបតេយ្យភាពនៅតំបន់សមុទ្រខាងកើត និងពេលត្រឡប់មកប្រទេស
វិញ គេនឹងមានការពន្យល់ច្បាស់ឲ្យរដ្ឋាភិបាលនិងប្រជាជនចិនអំពីសេចក្តី
ប្រកាសអធិបតេយ្យភាពរបស់ខ្លួន៕

 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ