ទួរគីចាប់ខ្លួនជនសង្ស័យ ISIS​ រាប់សិបនាក់

(VOVWORLD) - កងកម្លាំងសន្តិសុខទួរគីទើបបានចាប់ខ្លួនមនុស្ស ៣៦នាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអង្គការភេរវករ “រដ្ឋអ៊ីស្លាម” ស្វ័យប្រកាស(ISIS)។  ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅក្នុងខេត្តចំនួនបួនក្នុងប្រទេសទួរគី។

ថ្លែងនៅលើបណ្តាញសង្គម កាលពីថ្ងៃទី ២១ ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគីលោក Ali Yerlikaya បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ គឺជាសកម្មជននៅក្នុងក្រុម ISIS ដែលបានផ្គត់ផ្គង់ និងផ្តល់ហិរញ្ញប្បទានដល់ក្រុមនេះ។ កម្លាំងប៉ូលិសក៏បានរឹបអូសកាំភ្លើងខ្លី និងកាំភ្លើងបាញ់សត្វខុសច្បាប់ជាច្រើនផងដែរ ។

ទួរគីចាប់ខ្លួនជនសង្ស័យ ISIS​ រាប់សិបនាក់ - ảnh 1ប៉ូលិសទួរគីចាប់ខ្លួនជនសង្ស័យ ISIS នៅទីក្រុង Anada។ រូបថត៖ AFP/TTXVN

ប្រទេសទួរគីបានរួមបញ្ចូល ISIS នៅក្នុងបញ្ជីអង្គការភេរវកម្ម ចាប់តាំងពីឆ្នាំ ២០១៣មក; ហើយទន្ទឹមនឹងនោះ បានចោទប្រកាន់ក្រុម ISIS ថាបានធ្វើការវាយប្រហារដ៏បង្ហូរឈាមជាបន្តបន្ទាប់នៅក្នុងប្រទេសទួរគី ចាប់តាំងពីឆ្នាំ ២០១៥មក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ