ទួរគីអះអាងថាបានជួយអាមេរិកកំទេចមេដឹកនាំ IS
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកអាចអនុញ្ញាត្តិឲ្យប្រកាសរូបថតមួយចំនួនដែលបានថតកាលពីថ្ងៃទី ២៦ខែតុលា ស្ដីពីការវាយឆ្មក់នៅស៊ីរី ដែលក្នុងនោះ មេដឹកនាំ IS al-Baghdadi ត្រូវធ្វើអត្តឃាតខ្លួនឯង ដោយគ្រាប់បែក។
នាថ្ងៃទី ២៨ ខែតុលា រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានឲ្យដឹងថា ប្រទេសនេះ និងសហរដ្ឋអាមេរិកបានធ្វើការពិភាក្សាលើទស្សនៈ និងគោលមាគ៌ាការទូត ស្ដីពីយុទ្ធនាការដែលត្រូវបានកងកម្លាំងពិសេសរបស់អាមេរិកប្រតិបត្តិការកាលពីយប់ថ្ងៃទី ២៦ ខែតុលា សំដៅកំទេចមេដឹកនាំនៃអង្គការភេរវកម្ម រដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) គឺ Abu Bakr al-Baghdadi នៅ ភាគពាយព្យនៃប្រទេសស៊ីរី។ ថ្លែងនៅក្នុងសន្និសីទកាសែតលោក Cavusoglu ក៏បានឲ្យដឹងថា ប្រទេសនេះបានបង្ក្រាបភេរវជន IS ជាង ៤០០០ នាក់ ហើយ។
នាថ្ងៃដដែល ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកអាចអនុញ្ញាត្តិឲ្យប្រកាសរូបថតមួយចំនួនដែលបានថតកាលពីថ្ងៃទី ២៦ខែតុលា ស្ដីពីការវាយឆ្មក់នៅស៊ីរី ដែលក្នុងនោះ មេដឹកនាំ IS al-Baghdadi ត្រូវធ្វើអត្តឃាតខ្លួនឯង ដោយគ្រាប់បែក បន្ទាប់ពីត្រូវបានទាហានអាមេរិកតាមតាមចាប់ផងដែរ៕